* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះក្លាយជាកីឡាករវ័យក្មេងជាងគេដែលក្លឹប…
យុវជនវ័យក្មេង Finlay Gorman ដែលជាយុវជនវ័យក្មេងរបស់ក្លឹបបាល់ទាត់ Leed United បានត្រូវបានសារពត៌មានធំៗចុះផ្សាយជាបន្តបន្ទាប់ ថារូបគេឆ្លងដល់កាលធ្វើតេស្ដសុខភាពដែលដំណាក់កាលចុងក្រោយហើយ គ្រប់យ៉ាងអាចនឹងរួចរាល់ក្នុងខែមករាខាងមុខនេះ កីឡាករវ័យ១៥ឆ្នាំ Finlay Gorman និងក្លាយជាកីឡាកររបស់ក្លឹបយក្សមេឃខៀវ Manchester City ជាផ្លូវកាលហើយ។
ទោះបីជាយ៉ាងណាក៏ដោយយោងតាមប្រភពពីអ្នកការសែតអីតាលីដ៏មានឥទ្ធិពលលោក Fabrizio Romano បានចុះផ្សាយកាលពីពេលថ្មីៗនេះថាក្លឹប Man City បានព្រមព្រៀងជាមួយនឹង Leeds United រួចរាល់ហើយក្នុងការផ្ទេរកីឡាករវ័យក្មេងដែលកាន់សញ្ជាតិអង់គ្លេសរូបនេះរួចរាល់ហើយ ពោលរងចាំតែពេលវេលានៃទីផ្សារដោះដូកីឡាករចូលមកដល់តែប៉ុណ្ណោះ។
គួរបន្ថែមផងដែលថានេះជាការចុះហត្ថលេខាយកយវជនម្នាក់ទៀតមកកាន់ក្លឹប Manchester City ដែលជាយុទ្ធសាស្ត្ររយៈពេលវែងដឹកនាំដោយលោក Thomas Kruecken និងជំនួយការគ្រូយុវជនលោក Sam Fagbemi៕