តើបងប្អូនយល់ឃើញបែបណាចំពោះវិស័យកីឡាបាល់ទះកម្ពុជា? ខណៈសហព័ន្ធកំពុង...

ពិតណាស់វិស័យកីឡាបាល់ទះកម្ពុជាកាន់តែរីកចម្រើនទៅមុខ សហព័ន្ធក៏កាន់តែរិះរកគ្រប់វិធីសាស្រ្តដើម្បីពង្រឹងកីឡាករអោយមានប្រកួតប្រជែងកាន់តែច្រើន លើសពីអ្វីដែលអ្នកគាំទ្របាល់ទះកម្ពុជាបានតាមដានកន្លងមក។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាបាន​បើក​កិច្ចប្រជុំមួយស្ដីអំពីការរៀបចំប្រកួតដណ្ដើមពានរង្វាន់ ​កីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ ព្រមទាំងការប្រកួតដណ្ដើមជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។

យ៉ាងណាក្ដីក្នុងកិច្ចប្រជុំលោក​បណ្ឌិត អាំង​ សិរីពិសិដ្ឋ ដែលជាអនុ​ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្កើបអំពីផែនការរៀបចំពានរង្វាន់ចំនួន៦ដាក់អោយក្រុមនីមួយៗធ្វើការប្រកួតប្រជែង ដោយពានរង្វាន់ទាំងអស់នោះរួមមាន៖
ទី៦ ពានរង្វាន់សម្តេចមហាបវធិបតី SEA V League Challenge
ទី៥ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង 
ទ៤ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា International Club Championship
ទី៣ ពានរង្វាន់ឯកឧត្តសន្តិបណ្ឌិត នេត សាវឿន (៧មករា)
ទី២ ពានរង្វាន់ភូមិភាគ Wurz Special Volleyball Cup ៤ទល់និង៤
និងទី១ ពានរង្វាន់ Techo League រដូវកាលទី២ផងដែរ។

គួរបន្ថែមផងដែលថាកន្លងមកកីឡាករបាល់ទះកម្ពុជាពុំសូវមានការប្រកួតប្រជែងច្រើននោះទេ ហេតុនេះកីឡាករយុវជនថ្នាលដែលមានសម្ថតភាពជាច្រើនរូបផ្សេងទៀតក៏មិនសូវបានបង្ហាញសម្ថតភាពនិងក្រេបយកបទពិសោធន៍ដូចគ្នា
 
ហើយពានរង្វាន់ទាំង៦នេះគឺឳកាសសម្រាប់កីឡាករម្នាក់ៗបង្ហាញសម្ថតភាពនិងពង្រឹងសម្ថតភាពរៀងខ្លួនដើម្បីកសាងសមិទ្ធផលជូនជាតិជាបន្តទៀត៕​​​