* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Cristiano Ronaldo យល់ព្រមលើកិច្ចសន្យា 173 លានផោន ក្នុងមួយឆ្នាំជាមួយនឹងក្លិបរបស់អារ៉ាប៊ីសាអូឌីត ក្រោយចាកចេញពី Man United
Cristiano Ronaldo បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាជាមួយក្លឹប Manchester United កាលពីដើមខែនេះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យា 173 លានផោន ក្នុងមួយឆ្នាំដែលជាតម្លៃដ៏ថ្លៃបំផុតក្នុងពិភពបាល់ទាត់ជាមួយក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត នេះបើតាមការចុះផ្សាយរបស់ការសែត Daily mail ។
សម្រាប់ Ronaldo បានច្រានចោលការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីរដូវក្តៅមុន ប៉ុន្តែដោយមានការបដិសេធពីក្លឹបល្បីៗនៅអឺរ៉ុបជាច្រើននោះ ដែលធ្វើឲ្យរូបគាត់នឹងធ្វើការផ្លាស់ប្តូរមួយនេះ។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះជាមួយក្លិប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃ 172.9 លានផោន ។
ទោះជាយ៉ាងណាក៏ដោយ Ronaldo នៅតែផ្តោតអារម្មណ៍សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា ជុំវិញការផ្ទេមកចូលរួមជាមួយក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត មិនទាន់មានការបញ្ចាក់ណាមួយពី Cristiano Ronaldo ឡើយ។ Al Nassr គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលទទួលបានជោគជ័យបំផុតនៅអារ៉ាប៊ីសាអូឌីត។ សរុបមកក្លឹបមួយនេះឈ្នះបានជើងឯកលីគចំនួន៩ដងហើយ។