* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
វិសាខាបង្ហាញទម្រង់លេងមិនធម្មតាសម្រាប់ការប្រកួតហ្វឹកហាត់ Pre-Season នាប្រទេសថៃ…
ក្លឹបបាល់ទាត់វិសាខាអាចនិយាយបានថាជាក្រុមដែលជោគជ័យខ្លាំងក្នុងដំណើរការប្រកួតហ្វឹកហាត់ Pre-Season នាប្រទេសថៃ ដោយក្នុងចំណោមការប្រកួតទាំង៥កន្លងទៅក្លឹបសមាជិកលីគកំពូលកម្ពុជាមួយនេះមិនស្គាល់ពាក្យថាចាញ់នោះទេ។
យ៉ាងណាមិញការប្រកួតទាំង៥របស់វិសាខាក្នុងប្រទេសថៃលទ្ធផលជារួមឈ្នះ៣ស្មើរ២ ខណៈការប្រកួតទាំង៥នោះវិសាខាបានជួបតទល់ជាមួយក្លឹបធំៗរបស់ប្រទេសថៃដូចជា៖
ទី១ ប្រកួតដំបូងកាលពីថ្ងៃទី១៣ខែកក្កដា វិសាខាបានយកឈ្នះទៅលើក្លឹបបាល់ទាត់ Pattaya United FC ក្នុងលទ្ធផល ២ទល់និង១។
ប្រកួតទី២ កាលពីថ្ងៃទី១៦ខែកក្កដាដូចគ្នាក្លឹបយក្សកម្ពុជាវិសាខាទទួលបានលទ្ធផល១ទល់និង១ក្នុងជំនួបគ្នាជាមួយក្លឹបបាល់ទាត់ Samut Prakan City FC ។
ទី៣ កាលពីថ្ងៃទី១៧ខែដដែរ ក្លឹបបាល់ទាត់វិសាខាធ្វើបានយ៉ាងល្អដោយបញ្ចប់ការប្រកួតជាផ្លូវកាលជាមួយក្លឹបកំពូលរបស់ប្រទេសថៃ BG Pathum United ក្នុងលទ្ធផល២ទល់និង២។
ដោយឡែកការប្រកួតទី៤និងទី៥គឺធ្វើឡើងក្នុងថៃតែមួយ ពោលកាលពីថ្ងៃទី២០ខែកក្កដាគឺជាថ្ងៃចុងក្រោយនៃដំណើរប្រកួត Pre-Season វិសាខាបានយកឈ្នះទៅលើក្លឹបបាល់ទាត់ Patthaya City FC ដោយលទ្ធផល២ទល់និង១ ហើយបន្តយកឈ្នះក្លឹបបាល់ទាត់ Chanthaburi FC ដោយលទ្ធផល ២ទល់និង០ ផងដែរ។
ទោះបីជាយ៉ាងក៏ដោយក្រោយក្លឹបបាល់ទាត់វិសាខាធ្វើបានល្អក្នុងដំណើរការប្រកួតហ្វឹកហាត់ Pre-Season នាប្រទេសថៃ អ្នកគាំទ្ររួមទាំងអេតមីនពិតជាចង់ឃើញការប្រកួតផ្លូវកាលក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីខ្លាំងមែនទែន ព្រោះក្លឹបម្ចាស់ដី Prince Stadium អាចនិយាយបានថាជាក្រុមឈានមុខគេមួយក្នុងការនាំយកកីឡាករចំណូលថ្មីរួមទាំងគ្រូបង្វឹកសុទ្ធសឹងតែមានគុណភាពខ្ពស់។
គួរបន្ថែមផងដែលថាលីគកំពូលកម្ពុជារដូវកាលថ្មី ២០២៤-២០២៥គឺនិងត្រូវចាប់ផ្ដើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ហើយការប្រកួតដំបូងរបស់វិសាខាគឺត្រូវប៉ះគ្នាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ៕