Kevin De Bruyne បញ្ចប់កិច្ចចរចាផ្ទាល់ខ្លួនជាមួយក្លឹបអារ៉ាប៊ីសាអូឌីត

ខ្សែបម្រើឆ្នើមរបស់ Manchester City  កីឡាករKevin De Bruyne ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយក្លឹប Al Ittihad អារ៉ាប៊ីសាអូឌីត។

បន្ទាប់ពីចំណាយពេលជិតមួយទសវត្សរ៍នៅកីឡដ្ឋាន Etihad កីឡាករ Kevin De Bruyne បច្ចុប្បន្នជិតចាកចេញរកទ្រនំថ្មីហើយ។ ដោយកុងត្រារបស់គាត់ជាមួយ Man City នៅសល់មួយឆ្នាំទៀត ឬរហូតដល់ចប់រដូវកាល 2024/2025។

ដូចដែលបានរាយការណ៍ដោយ Daily Mail កីឡាករ Kevin De Bruyne គឺជាគោលដៅចម្បងរបស់ក្លឹបអារ៉ាប៊ីសាអូឌីតចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2024។ ឥឡូវនេះក្លឹបកំពុងរៀបចំជំហានបន្ថែមទៀតដើម្បីធានាបានការចុះហត្ថលេខារបស់ Kevin de Bruyne នៅរដូវក្តៅនេះ។

Al Ittihad ត្រូវបានគេរាយការណ៍ថាបានបញ្ចប់ការចរចាជាមួយ Kevin De Bruyne ផ្ទាល់។ បច្ចុប្បន្នការចរចាកំពុងបន្តគឺរវាងក្លឹបទាំងពីរដោយពិភាក្សាអំពីតម្លៃផ្ទេរកីឡាករវ័យ 33 ឆ្នាំ។