កីឡាករបាល់ទះកម្ពុជាពីររូបសម្រេចបដិសេធមិនទៅចូលការប្រកួតមួយក្នុងប្រទេស...

ជាពិតនៅប្រទេសវៀតណាមបានបង្កើតពានរង្វាន់ក្រៅផ្លូវកាលមួយដែលមានឈ្មោះថា Ha Tinh Police Men's Tournament ២០២៤ ដែលពានរង្វាន់នេះគឺជាធ្វើការប្រកួតត្រឹមតែ៤ថ្ងៃប៉ុនណ្ណោះ។

យ៉ាងណាមិញភាគីខាងម្ចាស់ឧបត្ថមចាប់អារម្មណ៍នាំយកកីឡាករកម្ពុជាពីររូបទៅរួមក្រុម ដោយកីឡាករទាំងពីររូបនោះរួមមានកូននាគស្លាបហង្សធី ម៉េងហួង និងកីឡាករជុក សោភា ដែលជាម្ចាស់រហ័សនាមឥន្រ្ទីពិឃាដឌូកផងដែរ។

យ៉ាងណាក្ដីក្នុងការប្រកួត Ha Tinh Police Men's Tournament ២០២៤ ដែលជាការប្រកួតក្នុងខេត្ត Ha Tinh ប្រទេសវៀតណាមខាងលើនេះ កីឡាករកម្ពុជាទាំងពីររូបមិនបានទៅចូលរួមប្រកួតនោះ ដោយកីឡាករធី ម៉េងហួងមានជាប់ភារកិច្ចហ្វឹកហាត់ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា
 
ខណៈស្មាត់ឌូកក៏ជាប់ភារកិច្ចហ្វឹកហាត់ជាមួយក្លឹបនិងរវល់ការងារផងនោះរូបគេក៏សម្រេចបដិសេធមិនទទួលការប្រកួតវិញនេះបើយោងទៅតាមការលម្អិតអោយដឹងពីសំណាក់សារពត៌មាន Sabay បានបញ្ជាក់កាលពីពេលកន្លងទៅ។

គួរបន្ថែមផងដែលថាពានរង្វាន់តាមខេត្តក្នុងប្រទេសវៀតណាម កន្លែងមកក៏ធ្លាប់មានម្ចាស់ឧបត្ថមអញ្ជើរកីឡាករកម្ពុជាយើងទៅចូលរួមក្នុងលក្ខណ៍ខ្ចីជើងរយៈពេលខ្លីផងដែរ ដោយកីឡាករដែលធ្លាប់ទៅចូលរួមប្រកួតកន្លងមកមានដូចជាកីឡាករទុយ រាជ,ទុយ កុសល,និងកីឡាករវ័យក្មេងមឿន ម៉េងឡាយក៏ធ្លាប់ទៅចូលប្រកួតដូចគ្នា៕