* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបយក្សរបស់កាតា Al Ahli ទំនងជាក្លឹបថ្មីរបស់ខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា សៀង ចន្ធា…
ជាការពិតអ្នកស្រី ពុធ ធីតា ដែលជាប្រធានក្លឹបបាល់ទាត់បឹងកេតបានបង្ហើបអំពីមូលហេតុដែលគ្មានវត្តមានសៀង ចន្ធា ទៅប្រកួត Pre-Season នាប្រទេសថៃ
ព្រោះខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជារូបនេះត្រូវបានក្លឹបមួយក្នុងលីគរបស់ប្រទេសកាតាទាក់ទងក្នុងបំណងខ្ចីជើងរូបគេទៅរួមក្រុមនាដូវកាល២០២៣-២០២៤នេះ។
យ៉ាងណាមិញក្នុងរឿងនេះក្លឹបបាល់ទាត់ Al Ahli Sc ដែលជាសមាជិកនៃលីគកំពូលកាតា ត្រូវបានសារពត៌មានក្នុងស្រុកនិងក្រៅស្រុកជាច្រើនចុះផ្សាយថា សៀង ចន្ធា ទំនង់ជាសម្រេចការចូលរួមជាមួយនិងក្លឹបបាល់ទាត់ Al Ahli Sc ក្នុងលក្ខខណ្ឌខ្ចីជើង។
គួរបន្ថែមផងដែលថាក្រៅពីក្លឹបបាល់ទាត់ Al Ahli Sc ដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យក្មេងសៀង ចន្ធា ក្នុងនោះក៏មានសមាសភាពក្រុមក្នុងលីគលំដាប់ទីពីររបស់កាតាមួយចំនួនចាប់អារម្មណ៍ក្នុងនាំយកតារាឆ្នើមរបស់បឹងកេតរូបនេះទៅរួមក្រុមផងដែរ៕