Nick Taylor អាចនឹងមានភាគរយខ្ពស់ក្នុងការកោះហៅឲ្យចូលក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF MITSUBISHI ELECTRIC CUP 2022

កីឡាករ ខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង(Nick Taylor)  ដែលកំពុងប្រកបអាជីពនៅក្លិប Orlando City  B នៃក្របខណ្ឌ MLS Next Pro របស់ប្រទេសសហរដ្ឋអាមេរិក អាចនឹងត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិកម្ពុជា ខណះដែលក្លិប Orlando City  B មិនមានការប្រកួតទាល់តែសោះក្នុងកំឡុងខែឆ្នូរខាងមុខនេះ។



ស្របពេលដែលលោកគ្រូ  Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសកម្ពុជា  បានលើកឡើងនៅក្នុងជំនួបប្រជុំជាមួយអ្នកសារព័ត៌មាន ធ្វើឡើងនៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Premier League Co., Ltd)  ពីកីឡាករខ្មែរ-អាមេរិក Nick Taylor យ៉ាងបែបនេះថា៖  “ជាកីឡាករល្អបំផុតម្នាក់ហើយ ជាកីឡាករមានមូលដ្ឋានគ្រឹះល្អ ដែលហ្វឹកហាត់ក្នុងបរិយាកាសបាល់ទាត់ដ៏ប្រសើរក្នុងប្រទេសអាមេរិក ហើយសម្រាប់គាត់ងាយស្រួលទំនាក់ទំនងជាមួយគ្នា។ សម្រាប់ខ្ញុំគាត់ជាកីឡាករល្អម្នាក់តែយ៉ាងណា គាត់ត្រូវការពេលវេលាដើម្បីសម្របខ្លួន។ក្នុងការប្រកួតគាត់មានឱកាសស៊ុតបញ្ចូលទីដែរតែមិនសម្រេចបាន”។
 



គួរអោយដឹងផងដែរថា  Nick Taylor ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូង នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបង់ក្លាដេស កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។