ផែនការ2យ៉ាងដែល លោក Keisuke Honda ប្រើសម្រាប់ស៊ីហ្គេម

លោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា បានលើកឡើងថា មុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមជម្រើសជាតិនឹងមានការប្រមូលផ្ដុំទាំងក្នុងស្រុក និងក្រៅស្រុក ហើយនឹងប្រើកីឡាករលើសអាយុផងដែរ។



អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនរូបនេះ បានលើកឡើងពីផែនការទាំង២ថា ៖«យើងមានផែនការ ២ជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម។ ១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ។ យើងមានពេលដើម្បីអភិវឌ្ឍជាក្រុម ទាំងផ្នែកបច្ចេកទេស តាក់ទិច និងកាយសម្បទា។ ទី២. គឺការប្រើប្រាស់កីឡាករលើសអាយុ ពិតណាស់ប្រទេសដទៃប្រើប្រាស់បែបនេះដែរ។ អញ្ចឹងយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុទាំងនេះគឺជាអ្វីដែលយើងកំពុងធ្វើ»។

គួរបញ្ចាក់ផងដែរសម្រាប់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនិងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងពូល A ដែលមានហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងប្រ៊ុយណេ ឬទីម័រខាងកើត។

Source: cambodia2023.com