* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Haaland និយាយថាគាត់ធ្លាប់ត្រូវបាន Copenhagen បដិសេធកាលពីគាត់នៅក្មេង
ខ្សែប្រយុទ្ធក្រុមតោខៀវបង្ហើបថា កាលគាត់នៅក្មេង គាត់ត្រូវបានបដិសេធ មិនឱ្យចុះហត្ថលេខាដោយក្លឹប Copenhagen។

Erling Haaland ខ្សែប្រយុទ្ធដ៏មានទេពកោសល្យរបស់ Manchester City បានបង្ហើបថាគាត់ធ្លាប់បានទៅសាកល្បងជាមួយ FC Copenhagen ប៉ុន្តែត្រូវបានបដិសេធ ។

ក្បាលម៉ាស៊ីនទូកក្តោងខៀវ ចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ក្នុងសម័យនេះ។ ដោយស៊ុតបញ្ចូលទីបាន 80 គ្រាប់នៅ Premier League ពីការបង្ហាញខ្លួនត្រឹមតែ 84 លើកសម្រាប់ក្រុមតោខៀវ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបង្ហើបថា កាលពីគាត់នៅក្មេង គាត់ត្រូវបានគេច្រានចោលពីការចុះហត្ថលេខាដោយក្រុមដ៏ល្បីល្បាញនៅក្នុងលីកដាណឺម៉ាក។

គួរបញ្ជាក់ផងដែរថា Haaland មានឱកាសប្រកួតជាមួយក្រុម Copenhagen ក្នុងការប្រកួត UEFA Champions League វគ្គ ១៦ ក្រុមជើងទី ២ នៅយប់នេះ ក្រោយពីជើងទី ១ Manchester City ឈ្នះ ៣-១។