* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកគាំទ្រក្រុមជម្រើសជាតិរ៉ូម៉ានីស្ទើរតែមិនជឿនិងភ្នែកនៅពេលដែលក្រុមជម្រើសជាតិខ្លួន…
ព្រឹត្តិការណ៍ EURO ២០២៤ ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ វាហាក់ដូចជាការបើកទំព័រថ្មីផ្ដល់ភាពរីករាយអោយក្រុមជម្រើសជាតិរ៉ូម៉ានីអ៊ីចឹង ព្រោះកន្លងមកសម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិរ៉ូម៉ានីតទល់ជាមួយក្រុមជម្រើសជាតិអ៊ុយក្រែន រ៉ូម៉ានីមិនដែលស្គាល់ពាក្យថាឈ្នះអ៊ុយក្រែនឡើយ។
យ៉ាងណាមិញលទ្ធផល៣ទល់និង០ដែលក្រុមជម្រើសជាតិរ៉ូម៉ានីយកឈ្នះទៅលើក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងព្រឹត្តិការណ៍ UEFA EURO 2024 នេះធ្វើអោយអ្នកគាំទ្រស្ទើតតែមិនជឿថាវាជាលទ្ធផលពិតប្រាកដ។
ទោះបីជាយ៉ាងណាក៏ដោយ៣គ្រាប់របស់ក្រុមជម្រើសជាតិរ៉ូម៉ានីរកបានដោយកីឡាករបីរូបផ្សេងគ្នា ដោយគ្រាប់បាល់ទី១កើតឡើងនៅនាទីទី២៩ដោយកីឡាករ Nicolae Stanciu ក្រោយមកនាទីទី៥៣កីឡាករ Răzvan Marin ជាអ្នកសម្រេចគ្រាប់បាល់ទី២ និងគ្រាប់បានទី៣រកបានដោយកីឡាករ Denis Drăguş នៅនាទីទី៥៧ផងដែរ។
គួរបន្ថែមផងដែលថាគិតត្រឹមពេលនេះរ៉ូម៉ានីឈរនៅកំពូលតារាងក្នុងពូល E ខណៈក្រុមដែលឈរនៅចំណាប់ថ្នាក់ទី២គឺក្រុមជម្រើសជាតិស្លូវ៉ាគីដែលបានយកឈ្នះប៊ែលហ្ស៊ិក១ទល់និង០ផងដែរកាលពីយប់ថ្ងៃទី១៧ខែមិថុនានេះ៕