ក្រោយបំបាក់ Gatafe យ៉ាងចាស់ដៃគ្រូបង្គោលរបស់ក្លឹបអ្នកមានបុណ្យលើកឡើងថា…

គ្រូបង្គោលរបស់ក្លឹបបាល់ទាត់ FC Barcelona លោក Xavi ត្បិតខ្លួនទម្លាយរឿងរ៉ាវដែលលោកគ្រោងចាកចេញពីក្លឹបម្ចាស់ដី Camp Nou នាពេលខាងមុខក៏ពិតមែន តែលោកក៏ចង់បន្សល់សមិទ្ធផលល្អៗមួយចំនួនជាមួយក្លឹបផងដែលមុនលាលែងពីរំណែង។

 យ៉ាងណាក្ដីក្រោយដឹកនាំក្រុមយកឈ្នះ Gatafe ៤ទល់និង០ ក្នុងជំនួបក្របខណ្ឌ Laliga សប្ដាហ៍ទី២៦របស់ខ្លួន លោក Xavi បានលើកឡើងបែបនេះថ្លែងប្រាប់ TheHindu ថា “ យើង​ជា​ក្រុម​ដែល​មិន​អាច​បរាជ័យ ជា​ពិសេស​ការ​ប្រកួត​ក្នុង​ដី។ យើង​មិន​បោះបង់​ចោល​ពាន​លីគ​ទេ ទោះ​បី​ជា​យើង​ដឹង​ថា វា​មាន​ភាព​ស្មុគស្មាញ​ដើម្បី​ឈ្នះ​វាក៏​ដោយ ”។

គួរបន្ថែមផងដែលថាក្រុម​ការពារ​តំណែង​ជើង​ឯក FC Barcelona មានសង្ឃឹមមិនច្រើនឡើយ ក្នុង​ការ​ឈ្នះពាន​លីគ​រដូវកាល​នេះ តែក្លឹបម្ចាស់ដី Camp Nou ទាំងមូលមិនបោះបង់ក្ដីសង្ឃឹមនោះទេព្រោះលីគ​មិន​ទាន់​ឈាន​ដល់​ទី​បញ្ចប់​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះក្លឹបអ្នកមានបុណ្យ FC Barcelona ក៏​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើងវិញផងដែរ៕