* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមជម្រើសជាតិបារាំងអាយុក្រោម១៧ឆ្នាំអាចនិងត្រូវ ដកសិទ្ធិពីការប្រកួត World Cup U-17…
ក្រុមជម្រើសជាតិបារាំងអាយុក្រោម១៧ឆ្នាំក្រោយបានទម្លាក់ក្រុមជម្រើសជាតិសេណេហ្គាលអាយុក្រោម១៧ឆ្នាំក្នុងពានរង្វាន់ U17 World Cup Indonesia ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រុមជម្រើសជាតិបារាំងក៏មានបញ្ហាត្រូវប្រឈមផងដែល ហើយបញ្ហានោះទៀតសោតអាចប្រឈមជាមួយនិងការដកសិទ្ធចេញពីការប្រកួត FIFA World Cup U-17 ថែមទៀតផង។
យ៉ាងណាមិញដើមហេតុដែលបណ្ដាលអោយមានការចោទប្រកាន់មួយនេះកើតឡើង ក៏ព្រោះតែក្រុមជម្រើសជាតិបារាំងបានបំពានច្បាប់ FIFA ដោយដាក់កីឡាករ Yanis Issoufou អោយចូលរួមប្រកួត ទាំងដែលកីឡាកររបស់ក្លឹបបាល់ទាត់ Montpellier រូបនេះកាលពី៣ខែមុនគេបានចូលរួមប្រកួតតំណាងអោយក្រុមជម្រើសជាតិនីហ្សេរីយ៉ាសម្រាប់វគ្គជម្រុះ។ ដែលនេះមានន័យថាសហព័ទ្ធកីឡាបាល់ទាត់បារាំងបានប្រព្រឹត្តខុសពីច្បាប់ FIFA ដែលមិនបានជូនដំណឹងអំពីការផ្លាស់ប្តូរសញ្ជាតិកីឡាករ Yanis Issoufou ទៅកាន់ FIFA នៅឆ្នាំនេះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយយោងតាមសារពត៌មាន sportnewsafrica.com បានចុះផ្សាយបញ្ជាក់ថាក្រុមជម្រើសជាតិបារាំងពិតជាបានប្រព្រឹត្តពិតមែន ព្រោះ FIFA បានចែងថាមិនអនុញ្ញាតិអោយកីឡាកររូបណាលេងក្នុងក្រុមជម្រើសជាតិពីរផ្សេងគ្នា ក្នុងព្រឹត្តិការណ៍នៃការប្រកួតតែមួយនោះទេ។
គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិបារាំងអាយុក្រោម១៧ឆ្នាំបន្ទាប់ពីទម្លាក់ក្រុមជម្រើសជាតិសេណេហ្គាល់ ពួកត្រូវបន្តទៅជួបជាមួយនិងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន អាយុក្រោម១៧ឆ្នាំក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ៕