Mohamed Salah នឹងចាកចេញពី Liverpool ក្នុងរដូវក្តៅនេះ ប្រសិនបើក្លិបខកខានមិនបានចូលលេង Champions League នៅរដូវកាលក្រោយ


ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah នឹងចាកចេញពី Liverpool ក្នុងរដូវក្តៅនេះ ប្រសិនបើក្លិបខកខានមិនបានចូលលេង Champions League នៅរដូវកាលក្រោយ នេះបើយោងទៅតាមសារព័ត៌មាន Fijaches ។ ខ្សែបម្រើស្លាបសញ្ជាតិអេហ្ស៊ីប Mohamed Salah នឹងបញ្ចប់កិច្ចសន្យារបស់គាត់នៅរដូវក្តៅឆ្នាំ 2025  ខណះដែរទម្រង់លេងរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ  ។



សម្រាប់ Salah ស៊ុតបញ្ចូលទីបាន 19 គ្រាប់និង assist 9 ដងក្នុងការបង្ហាញខ្លួន 35 ប្រកួតកាលពីរដូវកាលមុន  ប៉ុន្តែនៅក្នុងក្របខណ្ធ Premier League រដូវកាលនេះ  ទម្រង់របស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំង  ខណ:គាត់រកបានតែ 8 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 23 ប្រកួត។ Mohamed Salah នឹងសុខចិត្តចាកចេញពីក្លឹប ដោយពិចារណាថាគាត់ចង់បន្តលេងនៅក្នុងពានរង្វាន់ UEFA Champions League ។ ក្លឹបមួយក្នុងចំណោមក្លឹបដែលនឹងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់នោះគឺ PSG នេះបើយោងទៅតាមការសែតFootball Insider ។



ម៉្យាងវិញទៀតក្លិប Liverpool មានឆន្ទៈក្នុងការធ្វើការផ្លាសប្តូរនេះ  ពីព្រោះពួកគេបានប្រមូលផ្តុំខ្សែប្រយុទ្ធដែលមានសមត្ថភាពជំនួសកីឡាករ Mohamed Salah ដែលមានកីឡាករដូចជា Cody Gakpo, Luis Díaz, Diogo Jota និង Darwin Núñez គឺជាខ្សែប្រយុទ្ធរបស់ Jurgen Klopp នាពេលអនាគត។