តោះមកដឹងទាំងគ្នា!! តើប្រទេសណាខ្លះធ្លាប់លើកពាន FIFA World Cup ?

សល់តែ១ថ្ងៃទៀតប៉ុណ្ណោះ!!  ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup ជា​ការ​ប្រកួត​បាល់​ទាត់​មួយ​ដ៏​ធំ​រយៈ​ពេល​ ៤ឆ្នាំ​ម្ដង​ ដែល​បានបង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៣០​ មក​ម្ល៉េះ​ នឹងត្រូវចាប់ផ្តើមការប្រកួតហើយ។ សម្រាប់​ការ​ប្រកួត​នេះ​មាន​ប្រទេស​​ជា​ច្រើន​ដែល​បាន​ចូល​រួម​ តែ​ប្រទេសដែលបានលើក​ពាន​មួយ​នេះ​មិនស្រូវមាន​​ច្រើន​ទេ​​ ដោយ​មាន​តែ​ប្រទេសចំនួន៨​ប៉ុណ្ណោះ​ធ្លាប់​លើក​ពានមួយ​នេះ​​។



បន្ទាប់ពីការរង់ចាំអស់រយៈពេល 4 ឆ្នាំ ក្រុមបាល់ទាត់ជម្រើសជាតិមកពី៣២ប្រទេសជុំវិញពិភពលោកនឹងធ្វើការប្រកួតប្រជែងគ្នាម្តងទៀតដើម្បីកំណត់ថាតើប្រទេសណាជាអ្នកលើកពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ នេះ ។



ខាង​ក្រោម​នេះគឺ​ជា​ក្រុម​ជម្រើស​ជាតិ​ទាំង៨​ ដែលធ្លាប់​លើក​ពាន​រង្វាន់មួយនេះ​​ ​៖

១. ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​៖ ធ្លាប់​ឈ្នះ​​៥ដង​ នៅ​ក្នុង​ឆ្នាំ១៩៥៨​, ឆ្នាំ១៩៦២​, ឆ្នាំ១៩៧០,​ ឆ្នាំ១៩៩៤​ និង​ឆ្នាំ​២០០២​។

Brazil's 2002 World Cup winning team - Who were the players and where are  they now? | Goal.com

២. ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​​៖ ធ្លាប់​ឈ្នះ​​៤ដង​ នៅ​ក្នុង​ឆ្នាំ១៩៥៤​, ឆ្នាំ១៩៧៤​, ឆ្នាំ១៩៩០ និង​ឆ្នាំ​២០១៤។

Germany's 2014 World Cup winning team - Who were the players and where are  they now? | Goal.com Malaysia

៣. ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​៖ ធ្លាប់​ឈ្នះ​​៤ដង​ នៅ​ក្នុង​ឆ្នាំ១៩៣៤​, ឆ្នាំ១៩៣៨, ឆ្នាំ១៩៨២ និង​ឆ្នាំ២០០៦​។

Fifa corruption: Germany accused of 'buying 2006 World Cup with former  Adidas CEO's money' | The Independent | The Independent

៤. ក្រុម​ជម្រើស​ជាតិ​​​អាហ្សង់ទីន​៖ ធ្លាប់​ឈ្នះ​​​២ដង​ នៅ​ក្នុង​ឆ្នាំ១៩៧៨ និង​ឆ្នាំ១៩៨៦។

توییتر \ Roy Nemer در توییتر: «On this day in 1978, Argentina win the World  Cup for the first time. They got the 3-1 win vs. Netherlands! 🇦🇷  https://t.co/FKQM318ieo»

៥. ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​៖ ធ្លាប់​ឈ្នះ​​២ដង​ នៅ​ក្នុង​ឆ្នាំ១៩៣០​ និង​ឆ្នាំ១៩៥០។

Soccer, football or whatever: What if Hungary went to the 1950 World Cup

៦. ក្រុម​ជម្រើស​ជាតិ​បារាំង​៖ ធ្លាប់​ឈ្នះ​​២ដង​ នៅ​ក្នុង​ឆ្នាំ១៩៩៨ និង​ឆ្នាំ២០១៨។

៧. ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​៖ ធ្លាប់​ឈ្នះ​​១ដង​ នៅ​ក្នុង​ឆ្នាំ១៩៦៦។

1966 WORLD CUP FINAL: England 4-2 Germany - YouTube

៨. ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​៖ ធ្លាប់​ឈ្នះ​​១ដង​ នៅ​ក្នុង​ឆ្នាំ២០១០។

2010 WORLD CUP FINAL: Netherlands 0-1 Spain (AET) - YouTube