Ronaldo ខកខាន​ការប្រកួតកម្ដៅ​សាច់ដុំជាមួយនីហ្សេរីយ៉ារាត្រីនេះ ដោយសារ​ជំងឺរលាកក្រពះ...

Cristiano Ronaldo នឹងខកខានការប្រកួតកម្តៅសាច់ដុំនៅវេលាម៉ោង 1:45 នាទីរំលងអាធ្រាត្រយប់ថ្ងៃព្រហស្បត្តិ៍ ឈាងចូលថ្ងៃសុក្រនេះ ទល់នឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ា ដោយសារគាត់មានបញ្ហារលាកក្រពះ។

Ronaldo បានចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់តាំងពីថ្ងៃពុធ មកម៉្លេះ ប៉ុន្តែនៅថ្ងៃនេះត្រូវបានលោកគ្រូ Fernando Santos បានបញ្ជាក់ថា៖ Ronaldo មានជំងឺរលាកក្រពះ ហើយរូបគេនឹងមិនបានចូលរួមហ្វឹកហាត់នោះទេនៅថ្ងៃនេះ ព្រោះខ្ញុំចង់អោយរូបគេសម្រាក ដើម្បីជាការឆាប់សះស្បើយឡើងវិញ។