រដូវកាលនេះយ៉ាងម៉េចចេះ ក្រុមមកពីអេស្ប៉ាញធ្លាក់ត្រឹមវគ្គចែកពូលស្ទើរតែទាំងអស់ទៅហើយ លើកលែងតែ...

ក្រោយពីបញ្ចប់ការប្រកួតទី5 នៃវគ្គជម្រុះតាមពូលក្នុងពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ បានរកឃើញក្រុម​ 3 ក្នុងចំណោមក្រុម 4 មកពីអេស្ប៉ាញ ដែលបានជ្រុះចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គចែកពូលដែលរួមមានក្រុម Sevilla FC, Atlético Madrid នឹង FC Barcelona។ 



ខណៈក្រុមការពារតំណែងជើងឯក Real Madrid ជាក្រុមតែមួយគត់របស់ប្រទេសអេស្ប៉ាញដែលអាចឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៅរដូវកាលនេះបាន។



ហើយនេះក៏ជាលើកដំបូងផងដែរ ដោយគិតចាប់តាំងពីឆ្នាំ 1998 មក ដែលក្រុមរបស់អេស្ប៉ាញបានឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Champions League មានត្រឹមតែមួយក្រុមបែបនេះ។