តើបងប្អូនដឹងទេថាក្រុមជម្រើសជាតិណាខ្លះដែលជាជើងខ្លាំងក្នុងព្រឹត្តិការណ៍ EURO និង Copa…

ជាការពិតព្រឹត្តិការណ៍ Euro គឺជាការប្រកួតបាល់ទាត់បុរសកាន់កាប់ដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដែលមាន៥៥ប្រទេសចូលរួមហើយព្រឹត្តិការណ៍ដ៏ធំមួយនេះធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង
 
ដោយឡែកព្រឹត្តិការណ៍ Copa America គឺជាការប្រកួតបាល់ទាត់បុរសដែលមានអាយុកាលវែងជាងគេ ពោលចាប់តាំងពីការបង្កើតព្រឹត្តិការណ៍នេះមកមានអាយុកាល១០៣ឆ្នាំមកហើយ ក៏ប៉ុន្តែ Copa America មានការរៀបមិនទៀតទាត់នោះទេ។

យ៉ាងណាមិញសម្រាប់ក្រុមជម្រើសជាតិដែលជោគជ័យជាងគេក្នុងព្រឹត្តិការណ៍ UEFA EURO គឺក្រុមជម្រើសជាតិអេស្ប៉ាញនិងក្រុមជម្រើសជាតិអាល្លឺម៉ងដោយក្រុមជម្រើសជាតិទាំងពីរនេះធ្លាប់ឈ្នះជើងឯង៣ដងដូចគ្នាគិតចាប់តាំងពីការបង្កើតព្រឹត្តិការណ៍នេះមក។
 
ចំណែកឯក្រុមដែលជោគជ័យជាងគេក្នុងព្រឹត្តិការណ៍ Copa America វិញគឺក្រុមជម្រើសជាតិអាហ្សង់ទីននិងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដោយក្រុមជម្រើសជាតិដែលមកពីអាមេរិកឡាទីនទាំងពីរនេះធ្លាប់ឈ្នះជើងឯក Copa America ១៥លើកដូចគ្នាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់ការប្រកួតព្រឹត្តិការណ៍ EURO ក្រុមជម្រើសជាតិដែលបានឈ្នះជើងឯកដំបូងគេគឺក្រុមជម្រើសជាតិសហភាព​សូវៀត កាលពីឆ្នាំ១៩៦០ដែលបារាំងធ្វើជាម្ចាស់ផ្ទះ
 
ចំណែកឯក្រុមជម្រើសជាតិដែលបានឈ្នះជើងឯកព្រឹត្តិការណ៍ Copa America ដំបូងគេគឺក្រុមជម្រើសជាតិអ៊ុយរូហ្គាលក្នុងឆ្នាំ១៩១៦ ខណៈគ្រានោះក្រុមជម្រើសជាតិអាហ្សង់ទីនគឺជាជើងឯករង។

គួរបន្ថែមផងដែលថាសម្រាប់ព្រឹត្តិការណ៍ UEFA EURO ក្រុមជម្រើសជាតិដែលរងជើងឯកច្រើនជាងគេគឺក្រុមជម្រើសជាតិអាល្លឺមងនិងក្រុមជម្រើសជាតិសហភាពសូវៀត ខណៈក្នុងព្រឹត្តិការណ៍ Copa America ក្រុមជម្រើសជាតិដែលរងជើងឯកច្រើនជាងគេគឺក្រុមជម្រើសជាតិអាហ្សង់ទីនដោយគិតចាប់តាំងពីការបង្កើតឡើងមកអាហ្សង់ទីនរងឯករហូតដល់ទៅ១៣លើកឯណោះ៕