* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Zinedine Zidane ចង់ដឹកនាំក្លឹបយក្សអង់គ្លេសមួយនេះជាងដឹកនាំ Bayern Munich…
ស្ងាត់អតីតគ្រូបង្គោលរបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid លោក Zinedine Zidane បានធ្វើអោយបណ្ដាលសារពត៌មានកីឡាករតូចធំជុំវិញពិភពលោកភ្ញាក់ផ្អើរជាខ្លាំង ទាក់ទងទៅនឹងការបង្ហាញចំណាប់អារម្មណ៍របស់លោកដែលចង់ដឹកនាំក្លឹបបិសាចក្រហម Manchester United ជាងក្លឹបណាៗទាំងអស់។
យ៉ាងណាមិញតាមរយៈកាសែតដ៏ល្បីរបស់បារាំង L'Equipe បានបញ្ជាក់ថា លោក Zidane តាំងចិត្តចង់ទៅដឹកនាំ Man United ជាជាង Bayern Munich ស្របពេលដែលសារពត៌មានដ៏ធំមួយនៅអេស្ប៉ាញ Mundo Deportivo ក៏បានចុះផ្សាយថាក្លឹប FC Bayern Munich
គ្រោងនិងចុះហត្ថលេខាទិញយកលោក Zinedine Zidane មកជំនួសដំណែងលោក Thomas Tuchel ដោយហេតុផលក្នុងរដូវកាលនេះ FC Bayern Munich ពុំទាន់មានភាគរយជាក់លាក់ក្នុងការឈ្នះជើងឯកពានរង្វាន់ណាមួយនៅឡើយទេ ផ្ទុយទៅវិញក្រោមការដឹកនាំរបស់លោក Tuchel ក្លឹបយក្ស Bayern Munich នៅសល់បេសកម្មប្រជែងពានតែមួយគត់គឺ UEFA Champions League។
គួរបន្ថែមផងដែលថាសម្រាប់វត្តមានរបស់លោក Zinedine Zidane មកដឹកនាំក្លឹបបិសាចក្រហម ពិតណាស់គឺធ្វើអោយអ្នកគាំទ្រមួយចំនួនធំសប្បាយចិត្ត ក៏ប៉ុន្តែក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក Erik Ten Hag លទ្ធផលក៏មិនជាអាក្រក់ពេក ហេតុនេះក្លឹបម្ចាស់ដី Old Trafford អាចនឹងពិចារណារក្សាទុកលោក Ten Hag បន្ត ដោយឡែក Fc Bayern Munich វិញអោយតែលោក Zinedine Zidane ឆ្លើយថាយល់ព្រម នោះលោកនឹងក្លាយជាគ្រូបង្គោលថ្មីរបស់ក្លឹបម្ចាស់ដី Allianz Arena យ៉ាងពិតប្រាកដនារដូវកាលក្រោយ៕