Newcastle United កំពុងចាប់អារម្មណ៍លើខ្សែការពាររបស់ Arsenal និង ជម្រើសជាតិស្កុតឡែន Kieran Tierney


ក្លិប Newcastle United កំពុងតែចាប់អារម្មណ៏យ៉ាងខ្លាំងលើតារាឆ្នើមរបស់ក្លិប Arsenal គឺកីឡាករ Kieran Tierney នេះបើយោងទៅតាមសារព័ត៏មាន Football Insider ។ ដោយគេជឿថា Tierney ស្ថិតនៅលើរ៉ាដារបស់ Newcastle  ខណៈដែលពួកគេកំពុងតែស្វែងរកខ្សែការពារឆ្វេងដ៏មានសក្តានុពល។



អតីតកីឡាកររបស់ក្លិប Celtic  ស្ថិតនៅជម្រើសទីពីរក្រោមការដឹកនាំដោយលោក Mikel Arteta នៅក្រុមកំពូលតារាង Arsenal  បន្ទាប់ពីការចុះហត្ថលេខាលើកីឡាករ Aleksandr Zinchenko  ។



សម្រាប់ Tierney បានបង្ហាញខ្លួន 16 ប្រកួតនៅក្របខណ្ឌ Premier League សម្រាប់ក្រុមកាំភ្លើងធំនៅរដូវកាលនេះ ប៉ុន្តែភាគច្រើនជាអ្នកជំនួស។ កីឡាករអន្តរជាតិស្កុតឡេនរូបនេះបានបង្ហាញខ្លួនការប្រកួតក្នុងលីគពេញ 90 នាទីត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងរដូវកាលឆ្នាំ 2022-23 ។  Tierney បច្ចុប្បន្នបានចំណាយពេលរដូវកាល 4 ហើយក្នុងការចូលរួមជាមួយក្លិប Arsenal ពី Celtic ក្នុងតម្លៃ 25 លានផោននៅរដូវក្តៅឆ្នាំ 2019