Van Dijk លើកឡើងគួរអោយអស់សំណើចបែបនេះទៅកាន់លោកអាជ្ញាកណ្ដាលដែលកាត់…

ក្លឹបបាល់ទាត់ហង្សក្រហម Liverpool កាលពីរាត្រីថ្ងៃទី២៣ខែធ្នូកន្លងទៅនេះ ពួកគេបានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមបាល់ទាត់កាំភ្លើងធំ Arsenal គិតត្រឹមសប្ដាហ៍ទី១៨នៃក្របខណ្ឌលីគកំពូលរបស់អង់គ្លេស។

យ៉ាងណាមិញក្នុងចំនួបតទល់ជាមួយ Arsenal ក្នុងដីរបស់ខ្លួន អ្នកគាំទ្ររាប់មឺននាក់សម្ដែងការមិនពេញចិត្តទាល់តែសោះចំពោះលោកអាជ្ញាកណ្ដាលដែលកាត់សេចក្ដី ក្នុងខ្សែការពារដែលជាប្រធានក្រុមហង្សក្រហមកីឡាករ Vigil Van Dijk ក៏បានប្រើសំនួរដែលមិនគួរគម្បីសួរទៅកាន់លោកអាជ្ញាកណ្ដាលបែបនេះថា “ លោកស្រវឹងមែន” ដែលនេះគឺជារឿងដ៏គួរអោយភ្ញាក់ផ្អើរដែលកីឡាករហ៊ានប្រើសំណួរបែបនេះសួរទៅកាន់លោកអាជ្ញាកណ្ដាល។

ទោះបីជាយ៉ាងណាក៏ដោយលទ្ធផលដែល Liverpool ធ្វើបាននៅក្នុងដីក្នុងជំនួបតទល់ជាមួយក្លឹបបាល់ទាត់កាំភ្លើងធំនេះមិនអាក្រក់ពេក ពោលយ៉ាងហោចណាស់ក៏ទទួលបានមួយពិន្ទុដែល ក៏ប៉ុន្តែក្លឹបបាល់ទាត់ហង្សក្រហមក៏ដូចជាអ្នកគាំទ្រទាំងមូលមិនសប្បាយចិត្តជាមួយលោកអាជ្ញាកណ្ដាលដែលកាត់សេចក្ដីការប្រកួតនេះឡើយ។

គួរបន្ថែមផងដែលថាក្រុមភ្លៀវកាំភ្លើងធំ Arsenal បានបើកការនាំមុខមុនទៅលើក្រុមម្ចាស់ផ្ទះដោយកីឡាករ Gabriel Magalhães នៅនាទីទី៤ ខណៈក្រុមម្ចាស់ដី Anfield ក៏បានរកគ្រាប់បាល់តាមស្មើរមកវិញនៅនាទីទី២៩ដោយកីឡាករ Mohamed Salah ស្របពេលដែលលទ្ធផល១ទល់និង១នោះក៏បានរក្សារហូតដល់ចប់ការប្រកួត៕