* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Felix លើកឡើងយ៉ាងមុតមាំបែបនេះមុនជួបម៉ុងហ្គោលីជាថ្មីនៅថ្ងៃទី១១នេះ…
ពិតណាស់ក្នុងឆ្នាំ២០២៤នេះក្រុមជម្រើសជាតិកម្ពុជាត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលីសម្រាប់ការប្រកួតមិត្តភាពចំនួនពីរប្រកួត ពោលប្រកួតទី១ធ្វើឡើងក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី៧ខែមិថុនាកន្លងទៅកម្ពុជាបានយកឈ្នះដោយលទ្ធ២ទល់និង០ ខណៈរសៀលថ្ងៃទី១១នេះគឺជាការប្រកួតទីពីរធ្វើឡើងនាទឹកដីម៉ុងហ្គោលីវិញម្ដង។
យ៉ាងណាមិញមុនការប្រកួតចូលមកដល់លោក Felix Dalmas ដែលជាគ្រូបង្គោលរបស់កម្ពុជាបានលើកឡើងយ៉ាងមុតមាំដោយន័យសង្ខេបបែបនេះថា “ ខ្ញុំសង្ឃឹមថាកូនក្រុមនឹងធ្វើបានល្អហើយអ្វីដែលសំខាន់គឺត្រូវសម្របខ្លួនអោយបានជាមួយបរិយាកាសត្រជាក់ផងដែរ ”។
គួរបន្ថែមផងដែលថាការប្រកួតរវាងក្រុមជម្រើសជាតិម៉ុងហ្គោលីតទល់ជាមួយក្រុមជម្រើសជាតិកម្ពុជាប្រកួតទីពីរនេះគឺនឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន MFF Football Centre នាវេលាម៉ោង៤រសៀលម៉ោងក្នុងប្រទេសកម្ពុជា ខណៈក្នុងនោះក៏មានការផ្សាយបន្តផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ BTV ផងដែរ៕