* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្គោលអាហ្សង់ទីនតាំងចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីលួងលោម Messi អោយបន្តជួយ…
លោក Leonel Scaloni ដែលគ្រប់គ្នាស្គាល់ថាជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន បង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេព្រោះលោកដឹងថា Messi ដែលជាវីរៈបុរសបាល់ទាត់អាហ្សង់ទីនបម្រុងនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។
យ៉ាងណាមិញលោក Scaloni គាត់ពិតជាមិនចង់អោយ Lionel Messi ចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងពេលនេះនោះទេ ដោយលោកបាននិយាយក្នុងបទសម្ភាស៍មួយថា លោកនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីអោយ Messi នៅបន្តជួយក្រុមជម្រើសជាតិអាហ្សង់ទីនរហូតដល់ព្រឹត្តិការណ៍ World Cup 2026 ។
ទោះបីជាយ៉ាងណាក៏ដោយអ្នកគាំទ្រអាហ្សង់ទីនក៏ដូចជាអ្នកគាំទ្ររបស់ Lionel Messi ប្រាកដជាបានដឹងហើយថា Messi គឺគាត់ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយពីឈ្នះជើងឯង Copa America ហើយពេលនេះក្រុមជម្រើសជាតិអាហ្សង់ទីនក៏សម្រេចគ្រោងជើងឯក Copa America ជាលើកទី១៦ជាផ្លូវកាលហើយដែរ វាប្រាកដណាស់គឺដល់ពេលហើយដែល Lionel Messi ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក៏ប៉ុន្តែដោយឡែកលោក Leonel Scaloni ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោកមិនចង់អោយ Messi ចូលនិវត្តន៍ក្នុងពេលនេះនោះទេ។
គួរបន្ថែមផងដែលថាប្រសិនបើ Lionel Messi អាចប្ដូរចិត្តបន្តជួយក្រុមជម្រើសជាតិអាហ្សង់ទីរហូតដល់ World Cup 2026 ដូចលោក Scaloni បានតាំងចិត្តមែន វាជារឿងដ៏ល្អសម្រាប់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ព្រោះ Cristiano Ronaldo ក៏លេចឮថាគាត់នឹងបន្តជួយក្រុមជម្រើសជាតិព័រទុយហ្គាលរហូតដល់ចប់ព្រឹត្តិការណ៍ World Cup 2026 ផងដែរ៕