* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Yodai Ogawa ត្រូវលះបង់ធំធេងណាស់ដើម្បីទទួលបានសញ្ញាតិខ្មែរ…
ដូចយើងបានដឹងស្រាប់ប្រទេសជប៉ុនគឺជាប្រទេសក្នុងតំបន់អាស៊ីដែលមានវិន័យក្រមសិលធម៌មត់ចត់ណាស់ ហេតុនេះប្រជាជនជប៉ុនត្រូវគោរពនឹងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិរបស់ខ្លួនតែមួយគត់ ពោលប្រជាជនជប៉ុនម្នាក់មិនអាចមានសញ្ញាតិពីរនោះទេ។
យ៉ាងណាមិញក្រោយជួយក្លឹបអាណាព្យាបាលរបស់ខ្លួនភ្នំពេញក្រោនយកឈ្នះទៅលើ Shan United កាលពីល្ងាចថ្ងៃទី៥ខែតុលាក្នុងពានរង្វាន់ AFC Cup
ខ្សែបម្រើឆ្នើមដែលមានសញ្ញាតិដើមជាជនជាតិជប៉ុន Yodai Ogawa បានទទួលសញ្ញាតិខ្មែរមួយទៀត ដែលនេះមានន័យថារូបគេក៏ជាជនជាតិខ្មែរមួយរូបដែល ហើយ Yodai ក៏មានសិទ្ធគ្រប់គ្រាន់ដើម្បីចូលរួមជាមួយនិងក្រុមជម្រើសជាតិកម្ពុជាផងដែរ។
គួរបន្ថែមផងដែលថា Yodai Ogawa ត្រូវលះបង់សញ្ជាតិដើម (ជប៉ុន) ដើម្បីទទួលបានសញ្ជាតិខ្មែរ ព្រោះច្បាប់ប្រទេសជប៉ុនបានចែងថាប្រជាជនជប៉ុនរូបណាដែរទទួលបានសញ្ជាតិផ្សេងនោះត្រូវតែលះបង់សញ្ជាតិជប៉ុនតែម្តង៕