* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Klopp រីករាយក្នុងការជួយកីឡាករវ័យក្មេងរបស់គាត់ឈ្នះពាន League Cup
អ្នកចាត់ការក្រុមហង្សក្រហមមានការពេញចិត្តយ៉ាងខ្លាំងដែលគាត់អាចដឹកនាំកីឡាករវ័យក្មេងបានជោគជ័យក្នុងការលើកពាន League Cup ។

លោក Jurgen Klopp គ្រូបង្វឹក ក្រុម Liverpool មានការពេញចិត្តយ៉ាងខ្លាំងដែលអាចដឹកនាំក្រុមរបស់លោកឈ្នះពាន Carabao Cup នៅឆ្នាំនេះ។ ទោះបីជាក្រុមជួបប្រទះនឹងបញ្ហាកីឡាករសំខាន់ៗជាច្រើននាក់ត្រូវរបួស។

ក្រុមហង្សក្រហមបានឈ្នះពាន League Cup ឆ្នាំនេះ បន្ទាប់ពីយកឈ្នះ Chelsea ក្នុងលទ្ធផល 1-0 នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងការប្រកួតនេះ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានប្រើកីឡាករវ័យក្មេងជាច្រើននាក់ទាំងជម្រើសដំបូង និងកីឡាករបម្រុង។ ដែលលោកទទួលស្គាល់ថាជារឿងឆ្កួតលីលាខ្លាំងណាស់ ប៉ុន្តែរីករាយដែលលទ្ធផលចេញមកបានល្អ។