សហព័ន្ធបាល់ទាត់អន្តរជាតិ ( IFAB ) ត្រៀមចេញច្បាប់ថ្មីមួយចំនួនដាក់អោយលីគកំពូល...

ជាការពិតពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡាករបាល់ទាត់កាន់តែអភិវឌ្ឍន៍ទៅមុខជានិច្ច អ្វីៗដែលថ្មីតែងតែកើតឡើងជាបន្តបន្ទាប់ជាពិសេសគឺច្បាប់ក្នុងបាល់ទាត់តែម្ដង ពោលកាលពីប៉ុន្មានឆ្នាំមុនមិនទាន់មាន VAR តែបច្ចុប្បន្នមាន ខណៈថ្មីៗនេះសហព័ន្ធបាល់ទាត់អន្តរជាតិ ( IFAB ) ត្រៀងដាក់ច្បាប់ថ្មីអោយព័ន្ធបាល់ទាត់កំពូលៗបើកដំណើរការសាកល្បងប្រើប្រាស់ច្បាប់ថ្មីៗនាពេលខាងមុខនេះ។

យ៉ាងណាមិញច្បាប់ថ្មីដែលត្រៀមនិងដាក់អោយសាកល្បងនាពេលខាងមុខនេះ ក្នុងចំណុចមួយចំនួនអាចបង្កភាពលំបាកដល់កីឡាករនិងមានចំណុចខ្លះទៀតអាចនិងនិយាយបានថាជាលក្ខណ៍ដល់ល្អសម្រាប់ប្រើទៅលើកីឡាករចិត្តក្ដៅបាន។

ទោះបីជាយ៉ាងណាក៏ដោយច្បាប់ថ្មីដែលបានបង្ហើបឡើងនោះមានដូចជា៖
ទី១ ប្រើកាតពណ៌សសម្រាប់ពិន័យកីឡាករអោយចេញក្រៅរយៈពេល១០នាទី។
ទី២ រាល់បញ្ហាទាំងឡាយដែលទាក់ទងទៅនិងអាជ្ញាកណ្ដាលដូចជាការតវ៉ាផ្សេងមានតែប្រធានក្រុមប៉ុនណ្ណោះដែលអាចតវ៉ាជាមួយអាជ្ញាកណ្ដាលបាន។
ទី៣ ផ្ដល់សិទ្ធអទ្ធិភាពអោយ VAR សម្រេចទៅលើបញ្ហាផ្សេងៗបាន។
និងទី៤ បំបាត់ការលេងពន្យាពេល ដែលគេហៅថា ( Time Westing ) ។

គួរបន្ថែមផងដែលច្បាប់ទាំងអស់ដែលមាននៅខាងលើនេះនិងដាក់អោយប្រើប្រាស់ក្នុងលីគបាល់ទាត់ធំៗក្នុងតំបន់អឺរ៉ុបសម្រាប់ជាការសាកល្បងប៉ុណ្ណោះ ហើយគ្រប់យ៉ាងក៏មិនទាន់មានការឆ្លើយតបបែបណាពីសំណាក់ភាគីសហព័ន្ធបាល់ទាត់កំពូលៗដែលត្រូវដាក់បញ្ចូលច្បាប់នេះថាយល់ស្រប់ឬយ៉ាងណានៅឡើយទេ ប៉ុន្តែភាគរយវិជ្ជមានគឺច្រើនជាងភាគរយអវិជ្ជមាន៕