* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ម្នាក់នេះនិយាយថា Cristiano Ronaldo នៅតែជាកម្លាំងសំខាន់សំរាប់ ព័រទុយហ្គាល់
Diogo Dalot បានសរសើរ ការរួមចំណែក របស់ Cristiano Ronaldo ក្នុងការទទួលជ័យជម្នះរបស់ព័រទុយហ្គាល់លើសាធារណរដ្ឋឆេកក្នុងការប្រកួតបើកឆាក Euro 2024 ។
Dalot បាននិយាយថាវត្តមានរបស់ Ronaldo នៅក្នុងក្រុមរបស់គាត់គឺមានសារៈសំខាន់ខ្លាំងណាស់។ ការឆ្លើយតបនេះបានកើតឡើងបន្ទាប់ពីមានការចោទសួរទៅកាន់គាត់ថាតើខ្សែប្រយុទ្ធជើងចាស់រូបនេះកំពុងជួយឬរារាំងក្រុមជម្រើសជាតិរបស់គាត់?

ក្នុងការប្រកួតដែលធ្វើឡើងក្នុងទីក្រុង Leipzig ព័រទុយហ្គាល់បានវាយបកតាមពីក្រោយដើម្បីយកឈ្នះ 2-1។ Francisco Conceicao បានក្លាយជាវីរបុរសដោយរកបានគ្រាប់បាល់ឈ្នះនៅនាទី 92។ Conceicao លេងបានត្រឹមតែ 111 វិនាទី បន្ទាប់ពីផ្លាស់ប្ដូរចូល។
តារយៈការប្រកួត CR7 បានបង្កើតឱកាសមាសជាច្រើនពេញការប្រកួត បើទោះបីជាគាត់មិនអាចរកគ្រាប់បាល់បានតែមួយគ្រាប់ក៏ដោយ។ តាមពិតទៅ Cristiano Ronaldo មានឳកាសរកគ្រាប់បាល់ ដោយការ assist របស់ Diogo Jota ប៉ុន្តែជាបាល់ offside ។