* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Tchouameni នឹងខកខានក្នុងការជួយ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ Champions League
ខ្សែបម្រើ Aurelien Tchouameni របស់ Real Madrid នឹងខកខាន ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ។

ជាការពិតណាស់ Real Madrid នឹងត្រូវពួមតទល់ជាមួយ Borussia Dortmund ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី 1 ខែមិថុនា វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ Wembley ដើម្បីកា្លយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League លើកទី 15។

ទន្ទឹមនឹងនេះ ខ្សែម្រើសញ្ជាតិបារាំង Tchouameni ត្រូវបានគេរំពឹងថានឹងខកខានការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ។ កីឡាករវ័យ 24ឆ្នាំរូបនេះបានរងរបួសក្នុងការប្រកួតជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះ Bayern Munich ២-១ កាលពីដើមខែនេះ។
Tchouameni ដំបូងឡើយត្រូវបានគេរំពឹងថានឹងជាសះស្បើយមុនការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ ។ យ៉ាងណាមិញ ស្ថានភាពបច្ចុប្បន្នរបស់គាត់មិនអនុញ្ញាតឱ្យគាត់លេងទល់នឹង Dortmund ទេ។