ខាំភូ ថាសុខចិត្តប្រកួតមិនយកលុយប្រសិនបើប៉ះ ឃឹម បូរ៉ា ម្ដងទៀតវាយមិនល្អមើល…

កីឡាករសញ្ជាតិឡាវដែលមានឈ្មោះថា ខាំភូ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរប្រាកដជាបានជ្រាបហើយថាប្រម៉ូតទ័រផ្គូរផ្គង់អោយរូបគេត្រូវប៉ះគ្នាជាមួយកីឡាករកម្ពុជាឃឹម បូរ៉ា ក្នុងកម្មវិធី IDOL KUN KHMER ហើយលទ្ធផលសរុបជារួមលេងគុនខ្មែរឃឹម បូរ៉ា គឺជាអ្នកដែលទទួលបានជ័យជម្នះដោយពិន្ទុទៅកីឡាករឡាវរូបនេះ។

យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួតកីឡាករខាំភូ បានលើកឡើងថា “ ការប៉ះដៃគូរដូច ឃីម បូរ៉ា គឺស្រួលវៃជាងប៉ះ ពេជ្រ សម្បត្តិ ឃីម បូរ៉ា ជាកីឡាករគ្មានក្បាច់អីល្អនោះទេ តែការដែលខ្លួនធ្វើមិនបានល្អគឺមកពីហាត់មិនបានគ្រប់គ្រាន់ ព្រោះមកនេះគឺមកជំនួសគេ ប្រសិនបើខ្ញុំមានឳកាសជួបឃីម បូរ៉ា លើកក្រោយសុំផ្ដល់ពត៌មានមុនបីសប្តាហ៍មក ហើយខ្លួននឹងប្រកួតអោយបានល្អ បើមិនល្អមើលអត់យកលុយ ”។

ដោយឡែកក្នុងរឿងនេះកីឡាករគុនដ៏ល្បីល្បាញមួយរូបដែលមានឈ្មោះថាសុខធី ឬយើងអាចហៅក្រៅបានថាកាកា  ក៏បានលើកឡើងទៅកាន់ពាក្យសម្ដីរបស់កីឡាករឡាវខាំភូបែបនេះថា “ ការលើកឡើងនេះវាគ្រាន់ជាលេសរបស់គាត់ដើម្បីរកទីផ្សារមកប្រកួតលើកក្រោយតែប៉ុណ្ណោះ ប្រសិនបើគាត់ឈ្នះគាត់នឹងនិយាយពាក្យផ្សេងពីនេះ ”។

គួរបន្ថែមផងដែលថាកីឡាករខាំភូ ហ៊ានអះអាងថាបើមានការប្រកួតលើកក្រោយជាមួយកីឡាករឃឹម បូរ៉ា រូបគេនិងធ្វើអោយបានល្អបើមិនល្អមិនយកលុយ។ ចុះបងប្អូនវិញតើចង់អោយមានជំនួបប៉ះគ្នារវាងកីឡាករខាំភូនិងឃឹម បូរ៉ា កើតឡើងម្ដងទៀតទេ?