សៃយុគ លើកឡើងបែបនេះទៅកាន់អ្នកលេងអំបោះឆៅធន់ រិទ្ធី មុនប៉ះគ្នាជាថ្មី…

កីឡាករធន់ រិទ្ធី ដែលយើងស្គាល់ថាជាអ្នកលេងអំបោះឆៅ ពេលនេះបានសម្រេចបំណងចង់សងសឹកកីឡាករថៃសៃយុគ ភុមផានមួង ហើយ ខណៈការប្រកួតនឹងចូលមកដល់នាពេលខាងមុខ។ យ៉ាងណាក្ដីមុននឹងការប្រកួតចូលមកដល់ខ្លាចាស់លើសង្វៀន Thai Fight សៃយុគ ភុមផានមួន បានបោះសំដីទៅកាន់អ្នកចម្បាំងគុនខ្មែរធន់ រិទ្ធីបែបនេះ “ ជម្រាបសួរបាទ ខ្ញុំ សៃយុគ ភុមផានមួង ។ ខ្ញុំនឹងមកប្រយុទ្ធមែនទែនហើយ ធន់ រិទ្ធី អ្នកត្រៀមខ្លួនអោយល្អទៅ ”។ 

យ៉ាងណាក្ដីកន្លងមកអ្នកលេងអំបោះឆៅកីឡាករធន់ រិទ្ធី ធ្លាប់បានប្រកួតជាមួយនឹង សៃយុគ ម្តងរួចមកហើយនៅក្នុងកម្មវិធី Thai Fight គ្រានោះ ធន់ រិទ្ធី ធ្វើបានល្អដោយបានវៃ អោយ សៃយុគ ត្រូវអាជ្ញាកណ្តាលរាប់ម្តងផងដែរ តែផ្ទុយទៅវិញរូបគេត្រូវ សៃយុគ វៃអោយបោះបង់ការប្រកួតក្នុងទឹកទីពីរដែលជាហេតុធ្វើអោយ ធន់ រិទ្ធី មិនអស់ចិត្តនិងចង់ជួបរូបគេម្តងទៀត។

ទោះបីជាយ៉ាងណាក៏ដោយមុននឹងការប្រកួតមកដល់ លោកគ្រូអេភូថង ដែលជាអ្នកនៅពីក្រោយជ័យជន្នះរបស់កីឡាករធឿន ធារ៉ា ទៅលើកីឡាករសៃយុគក្នុងកម្មវិធី Thai Fight លោកបានបង្ហាញចំណុចខ្សោយមួយចំនួនរបស់សៃយុគទៅកាន់កីឡាករធន់ រិទ្ធីតាមរយៈបណ្ដាញសង្គម ព្រមទាំងបានបង្ហើបថាប្រកួតលើកនេះរិទ្ធីមានភាគរយច្រើនដែលទទួលបានជ័យជន្នះព្រោះរិទ្ធីកំពុងល្អជើងមួយរយៈចុងក្រោយនេះ ហើយរិទ្ធីផ្ទាល់ក៏ត្រូវប្រយ័ត្ថជើងឆ្វេងរបស់សៃយុគផង ព្រោះជើងឆ្វេងរបស់គេល្អខ្លាំង ភាគច្រើនសៃយុគប្រើក្នុងទឹកទី២និងទី៣។

គួរបន្ថែមផងដែលថាកីឡាករធន់ រិទ្ធី ធ្លាប់បាននិយាយថាប្រសិនបើខ្លួនចាញ់សៃយុគ ភុមផានមួង ជាលើកទី២រូបគេនិងមិនសុំជួបសៃតទៅទៀតឡើយ៕