មកដឹងពីកំណត់ត្រាល្អៗរបស់លោកគ្រូបង្វឹក Gyotoku

ប្រិយមិត្តអ្នកគាំទ្របាល់ទាត់កម្ពុជាច្បាស់ជាដឹងហើយថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសតែងតាំងលោក Gyotoku គ្រូបង្វឹកសញ្ជាតិជប៉ុន ជំនួសលោក Felix Dalmas ដែលទើបតែត្រូវបានសហព័ន្ធបញ្ចប់កុងត្រា ។

ពិតណាស់គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះជាគ្រូបង្វឹកដែលមានកំណត់ត្រាល្អផងដែរក្នុងការដឹកនាំក្រុមយុវជនកម្ពុជា។ ដោយកាលពីពេលថ្មីកន្លងទៅ លោក Koji បានដឹកនាំក្រុមយុវជនកម្ពុជាអាយុក្រោម ១៦ឆ្នាំដោយមិនចាញ់សោះក្នុងការប្រកួតសន្សំពពិន្ទុពានរង្វាន់ ASEAN U16 Boy's Championship កាលពីខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី។

លើសពីនេះទៅទៀតលោកធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុ១៩ឆ្នាំ បានឡើងទៅជុំចុងក្រោយពានរង្វាន់ AFC U19 Asain Cup 2019 នៅប្រទេសអ៊ូបេគីស្ថាន ប៉ុន្តែត្រូវលុបចោលវិញដោយសាវិបត្តិកូវីដ ១៩។

គួរបញ្ជាក់ផងដែរថា លោក Koji Gyotoku ត្រូវមានភារកិច្ច​ដឹក​នាំ​ក្រុម U20 កម្ពុជា ជួប នេប៉ាល់ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា, ជួប អ៊ូបេគីស្ថាន នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា, ជួបបារ៉ែន នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា និង​ជួប​ម្ចាស់​ផ្ទះ ឆាយនីសតៃប៊ិ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។ នៅ​តុលា និង​វិច្ឆិកា លោកប្រហែល​ជា​ត្រូវ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ។ ​ប្រសិ​ន​មាន​លទ្ធផល​ល្អ ទំនង​ជា​លោក​ត្រូវ​ដឹក​នាំ​ក្រុម​ធំ​កម្ពុជា​ក្នុង​ពាន​រង្វាន់ AFF Championship ចុង​ឆ្នាំ​នេះ​តែ​ម្តង។