* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រោយរួមរស់ជាមួយក្លឹបអស់ ៩ឆ្នាំ កីឡាករ Man United ម្នាក់នេះសម្រេចចិត្តចាកចេញ
ខ្សែប្រយុទ្ធ Anthony Martial របស់ Manchester United នឹងចាកចេញពី Old Trafford ដោយកុងត្រារបស់គាត់នឹងផុតកំណត់នៅចុងខែមិថុនា។
ជាការពិតណាស់កីឡាករវ័យ 28 ឆ្នាំបានមកដល់ Old Trafford ក្នុងឆ្នាំ 2015 ដោយផ្ទេរពី AS Monaco ក្នុងតម្លៃ ៣៦លានផោន។ ក្នុងនោះ Martial រកបាន 90 គ្រាប់ក្នុង 317 ប្រកួតសម្រាប់បិសាចក្រហម។
គួរបញ្ជាក់ថា ក្នុងរដូវកាលនេះកីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនតែ 19 ប្រកួត រកបានតែពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់ប៉ុណ្ណោះ។