Barcelona នៅតែមួយដំណាក់កាលទៀតប៉ុនណ្ណោះគេអាចនាំយកីឡាករឡើងកូដរូបនេះ…

រឿងរ៉ាងកំពុងផ្ទុះការចាប់អារម្មណ៍ថ្មីក្នុងពិភពបាល់ទាត់ដោយកីឡាករវ័យក្មេង Nico Williams បានព្រមព្រៀងលក្ខណផ្ទាល់ខ្លួនរួចរាល់ហើយ នេះបើតាមការអោយដឹងតាមរយៈភ្នាក់ងាររបស់គេគឺលោក Felix Tainta។

យ៉ាងណាមិញដោយមានការចុះផ្សាយពីសំណាក់សារពត៌មាន Sport បានអោយដឹងថាក្លឹបអ្នកមានបុណ្យបានបញ្ចប់កិច្ចព្រមព្រៀងជាមួយភ្នាក់ងាររបស់ Nico Williams រួចរាល់ហើយកាលពីសប្ដាហ៍មុន ខណៈចំហៀនបន្ទាប់ដែល Barca ត្រូវធ្វើនោះគឺចូរចារតម្លៃជាមួយក្លឹបដើម Athletic Bilbao។

គួរបន្ថែមផងដែលថាប្រធានក្លឹប FC Barcelona លោក Joan Laporta បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្លឹបរបស់គាត់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញខ្សែបម្រើស្លាបវ័យ 21 ឆ្នាំរូបនេះ ដូចច្នេះមានន័យថាមិនយូទៀតដំណឹងល្អនឹងកើតឡើងសម្រាប់អ្នកគាំទ្រ FC Barcelona៕