* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Leeds បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Weston McKennie ពីរJuventus !!!!
Leeds បានបញ្ចប់ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Juventus កីឡាករ Weston McKennie ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនឹង មានសិទ្ធទិញដាច់នៅរដូវក្តៅ។

McKennie បានបង្ហាញខ្លួន 16 ប្រកួតនៅ Serie A សម្រាប់ Juventus ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់។ កីឡាករអន្តរជាតិអាមេរិករូបនេះគឺជាកីឡាករទី 3 របស់ក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាបន្ទាប់ពីការមកដល់របស់ Max Wober និង Georginio Rutter ។

McKennie បានចូលរួមជាមួយ Juventus ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបអាល្លឺម៉ង់ Schalke ក្នុងឆ្នាំ 2020 ហើយត្រូវបានទិញដាច់ក្នុងឆ្នាំ2021 គាត់បានបង្ហាញខ្លួនសរុបចំនួន 71 ប្រកួតសម្រាប់ក្រុមអ៊ីតាលី។McKennie អាចបង្ហាញខ្លួនជាលើកដំបូងក្នុងថ្ងៃអាទិត្យនេះដែលLeedsត្រូវប៉ះ Nottingham Forestក្នុងក្របខណ្ឌ Premier League ។