* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើកីឡាកររូបណានិងអាចបំបែកកំណត់ត្រារបស់ CR7 ក្នុងព្រឹត្តិការណ៍ EURO 2024នេះ…
ដូចដែលយើងបានដឹងព្រឹត្តិការណ៍ UEFA EURO ២០២៤ ទើបតែរកឃើញក្រុមខ្លាំងៗចំនួន១៦ក្រុម ដែលត្រូវបន្តធ្វើការប្រកួតស្វែងរកមួយក្រុមក្លាយជាម្ចាស់ជើងឯក ខណៈគិតមិនទល់នេះក៏នៅតែមិនទាន់មានដូចគ្នាកីឡាករដែលអាចបំបែកកំណត់ត្រារបស់ Cristiano Ronaldo។
យ៉ាងណាមិញកំណត់ត្រាមួយរបស់ CR7 ក្នុងព្រឹត្តិការណ៍ EURO ងាយស្ដាប់តែមិនងាយធ្វើ ពោលកំណត់ត្រានោះគឺក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងមួយព្រឹត្តិការណ៍ EURO ដោយ Cristiano Ronaldo
បានចារកំណត់ត្រាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេមាន១៤ គ្រាប់ខណៈក្នុងព្រឹត្តិការណ៍ EURO ២០២៤ នេះពូដូមិនទាន់រកបានសូម្បីមួយគ្រាប់។
គួរបន្ថែមផងដែលគិតត្រឹមបច្ចុប្បន្នមិនទាន់មានអ្នកវិភាគក៏ដូចជាវាក្មិនធំៗណាមួយហ៊ានអះអាងថាកីឡាករណាម្នាក់និងបំបែកកំណត់ត្រារបស់ CR7 បានក្នុងព្រឹត្តិការណ៍ EURO ២០២៤ នេះនោះទេ បើទោះបីជាកីឡាករ Antoine Griezmann មានគ្រាប់បាល់ក្នុងដៃ៧គ្រាប់ហើយក៏ដោយ៕