ប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់បានលើកឡើងបែបនេះចំពោះ CR7…

សហព័ន្ធកីឡាករបាល់ទាត់ព័រទុយហ្គាល់លោក Fernando Gomes ហាក់ទ្រាំមិនបានចំពោះសារពត៌មានជាច្រើនដែលបានចុះផ្សាយអំពីរឿងរ៉ាវទាក់ទងទៅនិង Cristiano Ronaldo អាចនិងបាត់ឈ្មោះចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល។

យ៉ាងណាលោក Fernando Gomes បានចេញមុខមកបកស្រាយបែបនេះថា “ អ្វីដែលខ្ញុំដឹងច្បាស់នៅពេលនេះ ដរាបណាខ្ញុំនៅឈរជើងដឹកនាំ  Cristiano Ronaldo នឹងមិនចាកចេញពីជម្រើសជាតិព័រទុយហ្គាល់ឡើយ គេនៅតែបង្ហាញពីមហិច្ឆតា ឆន្ទៈបន្តនៅច្រើនឆ្នាំទៅមុខទៀត ”។

គួរបន្ថែមផងដែលថាកំពូលកីឡាករបាល់ទាត់របស់ព័រទុយហ្គាល Cristiano Ronaldo បើទោះបីជាគាត់មានវ័យជ្រេលក៏ពិតមែន ប៉ុន្តែសម្ថតភាពក្នុងការរកគ្រាប់បាល់របស់គាត់នៅតែរក្សាទម្រង់បានយ៉ាងល្អ ពោលក្នុងរដូវកាលថ្មីនេះគិតត្រឹមថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣ CR7 រកបានចំនួន៥១គ្រាប់ហើយទាំងក្នុងក្រុមជម្រើសជាតិនិងក្លឹបបាល់ទាត់ Al Nassr៕