ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Marca បានបង្ហើបថា Luka Modric បានច្រានចោលសំណើរបស់ក្លិបអារ៉ាប៊ីសាអូឌីត Al-Nasser

ខ្សែ​បម្រើ​ Luka Modric  ទើបតែជួយឲ្យក្រុមជម្រើសជាតិក្រូអាតបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 នៅព្រឹត្តិការណ៏ FIFA  World Cup 2022 ក្នុងប្រទេសកាតា  ហើយស្ថិតនៅក្នុងបញ្ជីចង់បានរបស់ក្លិប Al-Nassr រួមជាមួយកីឡាករផ្សេងទៀតផង ។ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca របស់​អេស្ប៉ាញ ដែល​បាន​រាយការណ៍​ថា ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាតកីឡាករ Luka Modric  ​បាន​បដិសេធ​សំណើដ៏ធំ​ក្នុង​ការ​ចូលរួម​ជាមួយ Ronaldo នៅ​ក្លិប Al-Nasser របស់អារ៉ាប៊ីសាអូឌីត ដើម្បី​ចំណាយ​មួយ​រដូវ​កាល​ទៀត​នៅ Real Madrid។ 



ខ្សែ​បម្រើ​វ័យ​៣៧​ឆ្នាំ​មាន​កុងត្រា​ជាមួយ​ក្លិប ​Real Madrid រហូត​ដល់ចុង​បញ្ចប់​រដូវ​កាល​នេះ។  ហើយ​ក្រុម​មហាសេដ្ឋី​អារ៉ាប៊ីសាអូឌីត​បាន​ផ្តល់​សំណើ​មួយ​សម្រាប់​រូបគាត់​ដើម្បី​ពិចារណា  ប៉ុន្តែ​ Modric ​បដិសេធ​ដោយ​មិន​ស្ទាក់ស្ទើរ ។



សម្រាប់ក្លិប Al-Nasser  ដែលទើបតែបាននាំយក  Cristiano Ronaldo ដែលជាតារាឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់មកចូលរួមក្រុមនោះ   ហើយមានព័ត៌មានថាក្លិបចាប់អារម្មណ៍លើខ្សែការពារជើងចាស់កីឡាករ Sergio Ramos របស់ Paris Saint-Germain ថែមទៀតផង ។