* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Son សុំទោសអ្នកគាំទ្រកូរ៉េខាងត្បូង ក្រោយបរាជ័យក្នុង Asian Cup
Son Heung-min ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង ចេញមកសុំទោសអ្នកគាំទ្រ ក្រោយក្រុមមិនអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Asian Cup ឆ្នាំ២០២៣ ដូចការរំពឹងទុក។

ជម្រើសជាតិកូរ៉េខាងត្បូង ចាញ់ហ្ស៊កដានី ០-២ ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តារាឆ្នើមរបស់ក្លឹប Tottenham Hotspur បានសារភាពថាខ្លួនពិតជាសោកស្តាយ និងចង់សុំទោសអ្នកគាំទ្រចំពោះការខកចិត្តរបស់គាត់។

Son បាននិយាយថា « ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងណាទេ ខ្ញុំពិតជាសោកស្តាយណាស់ Son និយាយថា “ កីឡាករគ្រប់រូបបានធ្វើអស់ពីសមត្ថភាព។ ខ្ញុំសូមទោសដែលការប្រកួតនេះបានបញ្ចប់ដោយកំហុស »។