* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បង្ហាញខ្លួនអោយក្លឹបអធិរាជសជាលើកដំបូង Mbappe មិនធ្វើអោយអ្នកគាំទ្រខកចិត្តនោះទេ…
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe អាចនិយាយបានថាកីឡាករដល់មានគុណភាពមួយរូបក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាលរបស់ក្លឹបអធិរាជស Real Madrid។
យ៉ាងណាមិញសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះជាមួយក្លឹបម្ចាស់ដី Santiago Bernabéu Stadium Mbappe ក៏រកបានមួយគ្រាប់ជួយក្រុមអាណាព្យាបាលថ្មីរបស់ខ្លួនយកឈ្នះទៅក្លឹបយក្សអ៊ីតាលី Atanlata ដោយលទ្ធផល២ទល់និង០ក្លាយជាម្ចាស់ជើងឯក UEFA Super Cup រដូវកាលនេះផងដែរ។
គួរបន្ថែមផងដែលថាសម្រាប់តំបន់ប្រយុទ្ធបីខាងលើរបស់ក្លឹបអធិរាជស Real Madrid អាចនិយាយបានថាជាប្រព័ន្ធប្រយុទ្ធដល់គ្រោះថ្នាក់បំផុតលើលោកក្នុងពេលបច្ចុប្បន្ន នេះបើយោងទៅតាមការវែកញែកពីសំណាក់វាគ្មិនល្បីៗក្នុងពិភពបាល់ទាត់៕