* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Dave Leduc គ្រោងបោះទន់ប្រមាណ១០ម៉ឺនដុល្លារ ដើម្បីវិនិយោគលើវិស័យ...
ជាការទាក់ទាញចំណាប់អារម្មណ៍ឬយ៉ាងណាបានជាថ្មីៗនេះ លេចឡើងនូវពត៌មានមួយថាស្ដេចប្រដាល់ភូមា Dave Leduc កំពុងត្រៀមខ្លួនបណ្ដាក់ទន់ខ្ទង់១០ម៉ឺនដុល្លារវិនិយោគទៅលើវិស័យកីឡាអេឡិចត្រនិចឬយើងហៅថា E-Sport ក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញដំណឹងនេះធ្វើអោយអ្នកគាំទ្រវិស័យកីឡាអេឡិចត្រនិចភ្ញាក់ផ្ញើរជាខ្លាំង ស្របពេលដែលបច្ចុប្បន្នកម្ពុជាយើងបាននិងកំពុងពង្រឹងក៏ដូចជាលើកស្ទួយទៅលើវិស័យមួយនេះស្រាប់ ហេតុនេះការគ្រោងបោះទន់ប្រមាណមួយសែនដុល្លាររបស់ Dave Leduc ទៅលើវិស័យ E-Sports ក្នុងប្រទេសកម្ពុជាយើង វាជារឿងដ៏គួរអោយសោមនស្សជាខ្លាំងសម្រាប់អ្នកគាំទ្រកីឡាករអេឡិចត្រនិចគ្រប់រូប។
ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពី Dave Leduc បានចូលរួមទស្សនាការប្រកួត Mobile Legend ( MPL KH S6 ) កាលពីពេលថ្មីៗនេះ លោកក៏បានចូលរួមផ្ដល់នូវបទសម្ភាស៍មួយដែលរៀបចំឡើងដោយ Next Level Entertainment ផងដែរ។ ដោយក្នុងនោះស្ដេចប្រដាល់ភូមាដ៏ល្បីល្បាញបានបង្ហើបអំពីចេតនារបស់ខ្លួនថាលោក ចង់បោះទន់ប្រមាណ១០ម៉ឺនដុល្លារដើម្បីបង្កើតក្រុម E-Sports មួយក្នុងប្រទេសកម្ពុជា ខណៈក្រុមនោះលោកទំនងជាដាក់ឈ្មោះថា Dave Army ។
តើបងប្អូនយល់យ៉ាងណាដែលប្រសិនបើរឿងនេះក្លាយជាការពិតនាពេលឆាប់ខាងមុខ?