* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចង់ធ្វើអីធ្វើទៅ!!! ប្រធាន UEFA គាត់នឹងមិនរារាំងក្រុមណាមួយទេពីការបង្កើតក្របខ័ណ្ឌ Super League នោះទេ
ប្រធាន UEFA លោក Aleksander Ceferin ទទូចថាលោកនឹងមិនរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើត European Super League នោះទេ។
តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (CEU) ទើបតែបានប្រកាសសេចក្តីសម្រេចរបស់ខ្លួន។ សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ត្រូវបានគេរកឃើញថាមានទោសពីបទរារាំងក្នុងការបង្កើត European Super League។
ជាលទ្ធផល European Super Leagueត្រូវបានចេញជារូបរាង តាមសេចក្តីរាយការណ៍ថា Real Madrid និង Barcelona គឺជាក្រុមសំខាន់ពីរដែលចូលរួមក្នុការបង្កើតក្របខ័ណ្ឌមួយនេះ ប៉ុន្តែ Ceferin ទទូចថាគាត់នឹងមិនរារាំងទៀតទេប្រសិនបើនរណាម្នាក់ព្យាយាមរៀបចំការប្រកួត។
ក្រុមធំៗទាំងអស់នៅទូទាំងទ្វីបអឺរ៉ុប រួមទាំង Premier League, Bundesliga និង Serie A សុទ្ធតែបានចេញមកបង្ហាញជំហររបស់ពួកគេថាពួកគេនឹងមិនចូលរួមក្នុងក្របខ័ណ្ឌ European Super League រួមទាំងក្រុមមួយចំនួននៅ La Liga ផងដែរ។