* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករចំណូលថ្មីវ័យក្មេងរបស់ក្លឹបបិសាចក្រហម Leny Yoro លើកឡើងបែបនេះជុំវិញ…
ដូចដែលកន្លងមកបងប្អូនបានដឹងហើយថាកីឡាករវ័យក្មេងមួយរូបដែលរះចេញពីក្លឹបបាល់ទាត់ Lille ដែលជាក្លឹបសមាជិកលីគកំពូលបារាំង បានសម្រេចចិត្តផ្លាស់ទៅចូលរួមជាផ្លូបកាលជាមួយក្លឹបម្ចាស់ដី Old Trafford រយៈពេលវែងរួមជាមួយតម្លៃខ្លួនកប់ពពកផងដែរ។
យ៉ាងណាមិញទាក់ទងទៅនឹងរឿងរ៉ាវមុនការសម្រេចចិត្តចូលរួមជាមួយក្លឹបបិសាចក្រហម Man United នេះ រូបគេបានលើកឡើងអំពីការជំរុញទឹកចិត្តអោយចុះកិច្ចសន្យាជាមួយបក្សបិសាចបែបនេះថា “ ខ្ញុំដឹងអំពីប្រវត្តិកីឡាករក្មេងៗនៅ Man United ហើយខ្ញុំមានអារម្មណ៍ថាវាអាចជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីឈានដល់ចំនុចកំពូល និងសម្រេចបានមហិច្ឆតារបស់ខ្ញុំផងដែរ ”។
គួរបន្ថែមផងដែលថាកីឡាករ Leny Yoro បច្ចុប្បន្នគេមានវ័យត្រឹមតែ ១៨ឆ្នាំប៉ុនណ្ណោះ ខណៈក្លឹបបិសាចក្រហមព្រោះពេញចិត្តក្នុងការនាំយករូបគេមកបំពេញចន្លោះខ្វះខាតក្នុងក្រុម ក្លឹបហានចំណាយរហូតដល់ទៅ៦២លានអឺរ៉ូរួមជាមួយកិច្ចសន្យារហូតដល់ឆ្នាំ ២០២៩ ព្រមទាំងមានលក្ខណ៍ពិសេសៗផ្សេងទៀតជាច្រើនផងដែរ៕