ក្រៅពីក្លឹប Barcelona ក្លឹបយក្សរបស់អង់គ្លេសមួយនេះក៏ចាប់អារម្មណ៍គ្រូបង្គោលលោក…

គ្រូបង្គោលរបស់ក្លឹបបាល់ទាត់ Brighton លោក Roberto De Zerbi ហាក់កំពុងធ្វើអោយក្លឹបធំៗនាតំបន់អឺរ៉ុបចាប់អារម្មណ៍លោកជាខ្លាំង ពោលកន្លងមកយើងដឹងច្បាស់ត្រឹមថាក្លឹបបាល់ទាត់អ្នកមានបុណ្យ FC Barcelona ប៉ុនណ្ណោះដែលចាប់អារម្មណ៍លើលោក Roberto De Zerbi តែពេលសូម្បីក្លឹបយក្សរបស់អង់គ្លេសបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍ចង់បានលោក De Zerbi ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយយោងតាមសារពត៌មាន Manchester Evening News បានអោយដឹងថាក្លឹបបិសាចក្រហមចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាត់ការក្លឹប Brighton លោក Roberto De Zerbi នារដូវក្តៅខាងមុខ ដោយពួកគេចង់បានគាត់មកជំនួសកន្លែងរបស់លោក Erik ten Hag សម្រាប់រដូវកាលបន្ទាប់។

គួរបន្ថែមផងដែលថាគ្រូបង្គោលសញ្ជាតិអ៊ីតាលីរូបនេះបានធ្វើរឿងដល់អស្ចារ្យជាច្រើនជាមួយ Brighton ហើយគាត់ក៏ស្ថិតនៅក្នុងការចង់បានពីសំណាក់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប ដូចជាក្លឹប Liverpool, Bacelona, និងថ្មីៗនេះមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបបិសាចក្រហម Manchester United ផងដែរ៕