* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែប្រយុទ្ធអ៊ីរ៉ាក់ Hussein ពីHero ទៅជា Zero ដោយសារការអបអរគ្រាប់បាល់
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ាក់ Aymen Hussein ពីHero ទៅជា Zero សម្រាប់ក្រុមរបស់គាត់ក្នុងវគ្គ 16 ក្រុមចុងក្រោយនៃ Asian Cup ឆ្នាំ 2023 ។

អ៊ីរ៉ាក់ត្រូវបានធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup ឆ្នាំ 2023 ក្នុងវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ហ្សកដានីក្នុងលទ្ធផល ២-៣ នៅកីឡដ្ឋាន Khalifa International Stadium ប្រទេសកាតា ។ Hussein បានជួយអ៊ីរ៉ាក់នាំមុខ 2-1 នៅពាក់កណ្តាលតង់ទីពីរ ទោះជាយ៉ាងណាក៏ដោយ ការអបអរគ្រាប់បាល់របស់ស់គាត់បានបណ្តាលឱ្យមានកាតលឿងទីពីរ។

Hussein បានអបអរជាមួយនឹងចលនាបរិភោគអាហារ ដើម្បីឆ្លើយតបទៅនឹងការអបអរគ្រាប់បាល់របស់កីឡាករហ្សកដានី។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិរបស់ FIFA ដាក់ពិន័យលើការអបអរឌឺដង ហើយការអបអរសាទរដ៏យូររបស់ Aymen Hussein បានបំពានលើកថាខណ្ឌទី 12 ដែលកំណត់គោលដៅនៃការអបអរគ្រាប់បាល់ដែលខ្ជះខ្ជាយពេលវេលា។

កីឡាករមានចំនួនតិច ជាហេតុបណ្ដាលអោយ អ៊ីរ៉ាក់មានការលំបាកក្នុងការទប់ការប្រយុទ្ធរបស់ហ្សកដានីក្នុងម៉ោងបន្ថែម និងបានបណ្តោយឱ្យគ្រាប់បាល់ចំនួនពីរបានកើតឡើង។