តើកីឡាកររូបណាខ្លះដែលទទួលបានកាតច្រើនជាងគេក្នុងក្របខណ្ឌលីគកំពូលកម្ពុជា?

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាឬយើងហៅថា Cambodia Premier League បានស្វែងរកម្ចាស់ជើងឯកឃើញជាផ្លូវការហើយដោយជើងឯកបានទៅលើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ខណៈកីឡាករ Top Scorer ក៏បានរកឃើញហើយដែល ម្នាក់នោះគឺកីឡាកររបស់ក្លឹបព្រះខ័នរាជស្វាយរៀងផ្ទាល់គឺកីឡាករ Marcus Haber មាន៣១តាមពីក្រោយដោយកីឡាករ Shimizu Shintaro មាន២១ក្នុងដៃ។

យ៉ាងណាមិញថ្ងៃនេះអេតមីនមកលើកយកកីឡាករ៥រូបដែលទទួលបានកាតច្រើនជាងគេក្នុងក្របខណ្ឌកំពូលរបស់កម្ពុជា ខណៈកីឡាករទាំង៥រូបនោះមានដូចជា៖

ទី៥កីឡាករខ្សែការពារឆ្នើមរបស់ណាហ្គាវើល៍ គឺកីឡាករឡេង មករា ក្រោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយក្នុងក្របខណ្ឌ CPL រដូវកាលនេះ មករា ក្លាយជាកីឡាករទី៥ដែលទទួលបានកាតច្រើនជាង ពោលរូបគេទទួលបានកាតសរុបចំនួន៥ រួមជាមួយកាតក្រហម១សន្លឹកផងដែរ។

ទី៤ កីឡាករកែម វ៉ាន់ដា របស់ក្លឹបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ ទទួលបានកាតសរុបចំនួន៥រួមជាមួយកាតក្រហមមួយសន្លឹកផងដែរ។

ទី៣ កីឡាករ Cristian Roque របស់ក្លឹបបាល់ទាត់ណាហ្គាវើល៍ ទទួលបានកាតសរុបចំនួន៧រួមជាមួយកាតក្រហមមួយសន្លឹកដូចគញនា។

ទី២ កីឡាករ ជា វេសលី របស់ក្លឹបនាគខៀវបឹងកេតក្នុងរដូវកាលនេះរូបគេទទួលបានកាត់សរុបចំនួន៩សន្លឹកបូករួមទាំងកាតក្រហមមួយទៀតផងដែរ។

និងទី១ ខ្សែការពារសញ្ជាតិអង់គ្លេសរបស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ កីឡាករ Ben William Nugent ក្នុងរដូវកាលនេះរូបគេទទួលបានកាត់សរុបចំនួន១១ សន្លឹក ព្រមទាំងធ្លាប់ទទួលបានកាតក្រហមមួយសន្លឹកផងដែរ។
គួរបន្ថែមផងដែលថាទិន្នន័យកាតដែលទទួលបានទាំងអស់នេះគឺបានដកស្រង់ចេញពីសារពត៌មានត្រយងដែលបានចុះផ្សាយកាលពីពេលកន្លងទៅ ខណៈ៣០សប្ដាហ៍កន្លងទៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជាលោកអាជ្ញាកណ្ដាលបានចាយកាតសរុបអស់៤៦៤សន្លឹកឯណោះ៕