ក្លិប Inter Miami ដែលជាកម្មសិទ្ធិរបស់ David Beckham បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញក្តីសុបិន្តដ៏ធំក្នុងការនាំយក Messi និង Sergio Busquets

លោក Phil Neville គ្រូបង្វឹកក្លឹប Inter Miami នៅក្នុងក្របខណ្ឌ Major League Soccer (MLS) ដែលមានលោក David Beckham ជាម្ចាស់ក្លិបបានទម្លាយថាក្រុមរបស់ពួកគេចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Paris Saint-Germain និងខ្សែបម្រើ Sergio Busquets របស់ក្លឹប Barcelona មកចូលរួមជាមួយក្រុម ដូចជាពាក្យចចាមអារ៉ាមកន្លងមក។



បច្ចុប្បន្នអនាគតរបស់ Messi និង Busquets គឺពោរពេញទៅដោយភាពមិនច្បាស់លាស់។ បន្ទាប់ពីកិច្ចសន្យារបស់ពួកទាំងពីរបានផុតកំណត់ជាមួយនឹងក្លិបរបស់ពួកគេនៅរដូវក្តៅ  ហើយក្លិប Inter Miami គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមានព័ត៌មានឥតឈប់ឈរចំពោះពួកគេទាំងពីរ។



លោក Phil Neville ​បាន​និយាយ​ថា៖ “ខ្ញុំ​នឹង​មិន​និយាយ​ថា​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​យើង​ចាប់​អារម្មណ៍​លើ Lionel Messi និង Sergio Busquets មិន​ពិត​នោះ​ទេ។ យើងចង់នាំយកកីឡាករល្អបំផុតនៅក្នុងពិភពលោកមកលេងឱ្យក្លឹបបាល់ទាត់មួយនេះ ដោយ Messi និង Busquets គឺជាកីឡាករដែលលេចធ្លោប៉ុន្មាន​ឆ្នាំ​មក​នេះ"។



លោកបានបន្ថែមទៀតថា ៖ “ពួកគេទាំងពីរគឺជាកីឡាករដ៏អស្ចារ្យដែលនៅតែអាចមានប្រយោជន៍សម្រាប់ក្លិបមួយនេះ។ សម្រាប់ MLS កិច្ចព្រមព្រៀងបែបនេះនឹងក្លាយជាកិច្ចព្រមព្រៀងផ្លាស់ប្តូរការប្រកួត។ តាំង​ពី​ខ្ញុំ​មក​ទីក្រុង Miami ខ្ញុំ​គិត​ថា​យើង​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់​ក្នុង​ពិភពលោក Sergio Ramos, Dani Alves, Robert. Lewandowski, Willian, Cesc Fabregas, Luis Suarez ជាដើម។​ អ្នក​អាច​ដាក់​ឈ្មោះ​គ្នា​បាន​យ៉ាង​រហ័ស”។