* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
យុវជនវ័យក្មេងរបស់ក្លឹបបាល់ទាត់ Barcelona រូបនេះក្លាយជាកីឡាករវ័យក្មេងជាងគេដែលអាច …
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអេស្ប៉ាញរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Yamine Yamal កំពុងធ្វើអោយអ្នកគាំទ្រក្លឹបម្ចាស់ដី Camp Nou ចង់ចាំរង់រូបគេទុកក្នុងចិត្តហើយ ក្រោយកាលពីជួយក្រុមយកឈ្នះទៅលើក្លឹបបាល់ទាត់ Osasuna ២ទល់និង០ ក្នុងជំនួបពានរង្វាន់ Supercopa de Españ របស់អេស្ប៉ាញកាលពីពេលថ្មីថ្មោងនេះ។
យ៉ាងណាមិញកីឡាករវ័យ១៦ឆ្នាំ Yamine Yamal បានក្លាយជាកីឡាករវ័យក្មេងជាងគេតែម្នាក់គត់ដែលអាចរកគ្រាប់បាល់បានក្នុងពានរង្វាន់ដ៏ធំក្នុងស្រុកមួយនេះ ហើយវាក៏ជារឿងដ៏កម្រនិងកើតមែនទែនដែលកីឡាករមានវ័យត្រឹមតែ១៦ឆ្នាំផ្លាស់ប្ដូរចូលនៅនាទីទី៤២ហើយអាចរកគ្រាប់បាល់បានក្នុងនាទីទី៩០+៣បែបនេះណាស់។
ទោះបីជាយ៉ាងណាក៏ដោយនេះជាលើកដំបូងហើយក្នុងពិភពបាល់ទាត់នាប្រទេសអេស្ប៉ាញ ហើយកីឡាករ Yamine Yamal ទៀតសោធន៍ក៏ក្លាយជាម្ចាស់កំណត់ត្រាមួយនេះទាំងវ័យក្មេងផងដែរ។
គួរបន្ថែមផងក្រោយទម្លាក់ក្លឹបបាល់ទាត់ Osasuna នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្លឹបបាល់ទាត់ FC Barcelona និងត្រូវប៉ះគ្នាជាមួយក្លឹបបាល់ទាត់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ Supercopa de España នៅថ្ងៃទី១៥ខែមករាខាងមុខនេះ៕