Toni Kroos ឆ្លើយតបបែបនេះកាន់ Joselu មុនប៉ះគ្នាក្នុងព្រឹត្តិការណ៍ EURO វគ្គ៨ក្រុម…

ក្រុមជម្រើសជាតិអេស្ប៉ាញត្រូវធ្វើការធ្ងន់ដោយអធិរាជគោជល់ត្រូវជួបតទល់គ្នាជាមួយក្រុមម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ងវគ្គ៨ចុងក្រោយ ស្របពេលនេះក៏ជាការប្រកួតចុងក្រោយរបស់ Toni Kroos ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ងដែលប្រសិនបើក្រុមជម្រើសជាតិឥន្រ្ទីដែករកបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអេស្ប៉ាញ។

យ៉ាងណាមិញរឿងដ៏ក្ដៅគគុកក្នុងបទសម្ភាស៍មុនការប្រកួតបានអោយដឹងថា កីឡាករជម្រើសជាតិអេស្ប៉ាញ Joselu ដែលជាមិត្តរួមក្រុមក្នុងក្លឹបអធិរាជស Real Madrid បាននិយាយថា “ យើងជឿជាក់លើក្រុម ហើយយើងមិនខ្វល់នឹងកីឡាកររបស់គូរប្រកួតយើងទេ ខ្ញុំស្រលាញ់ Toni ប៉ុន្តែខ្ញុំគិតថាថ្ងៃសុក្រនេះគឺជាការប្រកួតចុងក្រោយហើយសម្រាប់ Toni ក្នុងក្រុមជម្រើសជាតិ ”។

យ៉ាងណាក្ដីបន្ទាប់ឮអំពីការលើកឡើងរបស់ Joselu បែបនេះ Toni បានឆ្លើយតបដោយសង្ខេបជាខ្លីបែបនេះថា “ ខ្ញុំចង់ផ្ដាំទៅ Joselu ថាខ្ញុំនឹងមិនចូលនិវត្តន៍ថ្ងៃសុក្រនេះទេ ”។

គួរបន្ថែមផងដែលថារវាងក្រុមជម្រើសជាតិអេស្ប៉ាញនិងក្រុមជម្រើសជាតិអាល្លឺម៉ងនិងមានមួយត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ UEFA EURO ២០២៤នេះ ខណៈក្រុមជម្រើសជាតិទាំងពីរក៏ជាក្រុមជម្រើសជាតិដែលជោគជ័យជាងគេថែមទៀតផងក្នុងព្រឹត្តិការណ៍ EURO នេះ៕