La Liga កំពុងបើកការស៊ើបអង្កេតជុំវិញរឿងរ៉ាវក្មេងៗស្រែកហៅ Vinicius Jr ថាអាស្វា…

ក្នុងជំនួបនៃក្របខណ្ឌលីគកំពូលអេស្ប៉ាញរវាងក្លឹបបាល់ទាត់ Valencia តទល់ជាមួយអធិរាជសរ Real Madrid កន្លងទៅ គេបានសង្កេតឃើញក្រុមក្មេងៗមួយចំនួនបង្ហាញទង្វើអសីលធម៌ទៅកាន់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេសស៊ីលកីឡាករ Vinicius Jr។

ដោយពួកគេបានស្រែកថាទៅកាន់ Vinicius ថាអា-ស្វា ដោយនេះគឺជាទង្វើមួយដែលអ្នកដែលក្របខណ្ឌ La Liga មិនចង់អោយកើតមានឡើយ ព្រោះនេះជាទង្វើរើសអើងយ៉ាងពិតប្រាកដ។

ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះ La Liga បានបើកការសើបអង្កេតជាបន្ទាន់ហើយ ព្រោះរឿងនេះត្រូវបានគេសន្ស័យថាមានអ្នកនៅពីក្រោយខ្នងទើបជំរុញអោយក្មេងៗហ៊ានប្រើពាក្យចំអកបែបនេះទៅកាន់កីឡាករប្រេស៊ីល Vinicius Jr៕