* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិបChelsea យល់ព្រមតម្លៃជាមួយក្លិប Shakhtar សម្រាប់ការផ្ទេរ Mykhailo Mudryk ដែលជាគោលដៅរបស់ Arsenal
ក្លិបតោខៀវ Chelsea ខិតជិតចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mykhailo Mudryk ពីក្លិប Shakhtar Donetsk ក្នុងតម្លៃ 100 លានអឺរ៉ូ នេះបើយោងតាមរបាយការណ៍ដែលទទួលបានដោយ GOAL ។
លើសពីនេះទៅទៀត ខាងកីឡាករក៏បានព្រមព្រៀងលើកុងត្រាផ្ទាល់ខ្លួនផងដែរ ។ Mykhailo Mudryk នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 7 ឆ្នាំនៅ Stamford Bridge ហើយគាត់គ្រោងនឹងហោះហើរទៅកាន់ទីក្រុងឡុងដ៍ដើម្បីពិនិត្យសុខភាពក្នុងពេលឆាប់ៗនេះ។
ពីមុនក្រុមកាំភ្លើងធំ Arsenal គឺជាក្លឹបដែលតែងតែបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ 22 ឆ្នាំរូបនេះ ហើយកីឡាករខ្លួនឯងផ្ទាល់ក៏ចង់មកទឹកដី Emirates ផងដែរ ប៉ុន្តែត្រូវបានជាប់គាំងក្នុងតម្លៃដែលក្លឹបយក្សអ៊ុយក្រែនមួយនេះបានកំណត់ ។ ហើយក៏បានធ្វើសំណើមួយចំនួនរួចមកហើយ ប៉ុន្តែត្រូវបានគេបដិសេធមិនត្រឡប់មកវិញ ។
Mudryk គឺជាកីឡាករដ៏ល្អមួយរូប បន្ទាប់ពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់សម្រាប់ក្លិប Shakhtar Donetsk ជាពិសេសនៅក្នុងក្របខ័ណ្ឌ Champions League ដែលគាត់បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដងក្នុងការបង្ហាញខ្លួន 6 ប្រកួត។